CamNews

ព័ត៌មានអន្តរជាតិ 

អគ្គលេខាធិការ អង្គការ សហប្រជាជាតិ Ban Ki-moon ប្រតិកម្ម ការកាត់ទោសប្រហារជីវិត នៅឥណ្ឌូនេស៊ី

ព័ត៌មានអន្តរជាតិ ៖ អគ្គលេខាធិការ អង្គការ សហប្រជាជាតិលោក  Ban Ki-moon ប្រតិកម្ម ការកាត់ ទោស ប្រហារជីវិត អ្នកទោសគ្រឿងញៀន ៨ នាក់ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី កាលពី  ក ន្លងទៅនេះ ដោយបានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន អោយដឹងថា លោកពិតជាសោកស្តាយជាខ្លាំង ។


គួរបញ្ជាក់ថា អ្នកទោសគ្រឿងញៀន បរទេស ៧ នាក់ និង ម្នាក់ផ្សេងទៀតជាជនជាតិឥណ្ឌូនេស៊ីនោះ ត្រូវបានកាត់ទោសប្រហារជីវិត នាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃពុធ ដោយការបាញ់សម្លាប់ចោល ខណៈការកាត់ទោសលើកនេះ បាននាំអោយផ្ទុះឡើងនូវភាពល្អក់កករទំនាក់ទំនងកាទូតអន្តរប្រទេស

នៅក្នុងសេចក្តីថ្លែងការណ៍រួម លោក បាន គីមូន បញ្ជាក់អោយដឹងថា ការដាក់ទោស    ស្លាប់ មិនមាន នោះទេ​ នៅក្នុងសតវត្សទី ២១ "no place in the 21st Century" ខណៈ លោកទទូចអោយ រដ្ឋាភិបាល ប្រទេសឥណ្ឌូនេស៊ី ធ្វើការផ្អាកនិងពន្យាពេល ការកាត់ទោសប្រហារជីវិត ដល់អ្នកទាំងនោះ ។ ដោយ ឡែកឥណ្ឌូនេស៊ី បានការពារច្បាប់របស់ខ្លួន ដោយបញ្ជាក់ក្តែងៗទៅវិញថា ជាផ្នែក  មួយ  នៃសង្គ្រាម គ្រឿងញៀន ។ "ការកាត់ទោសប្រហារជីវិត ពុំមានជារឿងរីករាយ ឬក៏ការងារសប្បាយអ្វីនោះទេ " នេះ បើយោងតាមការលើកឡើងពីសំណាក់លោក Prasetyo អគ្គមេធាវី ប្រទេស ឥណ្ឌូនេស៊ី ។ " ប៉ុន្តែ ពួក យើងនៅតែបន្តធ្វើដដែល ដើម្បីធានាអោយបានថា ជួយប្រជាជាតិមួយនេះ អោយរួចផុតពីហានិភ័យ គ្រឿងញៀន" ។

គួររំឮកថា ក្នុងចំណោមជនរងគ្រោះ កាត់ទោសប្រហារជីវិតទាំងអស់ ក្នុងនោះ ទណ្ឌិត២រូបជាជនជាតិ អូស្រ្តាលី មានឈ្មោះថា លោក Andrew Chan និងលោក Myuran Sukumaran ខណៈលោក Rodrigo Gularte ជាជនជាតិប្រេស៊ីល ទាំង ៣ នាក់ ប្រឈមទោសប្រហារជីវិត ក្រោយរត់ពន្ធគ្រឿងញៀនខុស ច្បាប់ ។ អូស្រ្តាលី ប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធ ជាមួយនឹងឥណ្ឌូនេស៊ី នោះ បានហោះត្រលប់  ឯកអគ្គ រដ្ឋទូតរបស់ខ្លួន ពាក់ព័ន្ធនឹងការតវ៉ា កុំអោយមានទោសស្លាប់មួយនេះ​ ដល់ពលរដ្ឋខ្លួន ។

លោក Tony Abbott ថ្ងៃពុធ ម្សិលមិញនេះ ពណ៌នាអោយដឹងថា ការដាក់ទោសស្លាប់លើកនេះទៅលើ ពលរដ្ឋខ្លួន គឺជាអំពើឃោរឃៅ និងមិនចាំបាច់ ខណៈហៅ ជាវិនាទីខ្មៅងងឹតនៃទំនាក់ទំនងរវាងប្រជា ជាតិទាំងពីរ ៕

- អាន ៖ មឈូស ៨ នាំចេញពីពន្ធនាគារ ទាំងយប់ ក្រោយកាត់ទោសប្រហារជីវិត បងធំ គ្រឿងញៀន ៨ នាក់ យប់មិញ


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Malaysia Execution