ព័ត៌មានកំសាន្ត ៖ លោក Chatburirak pat ដែលជាប្អូនប្រុសបង្កើតរបស់ លោក Boy Pakorn ប្រតិកម្មរឿងមួយ ដែលគេចោតមកលើខ្លួនថា លោកគឺជាខ្ទើយ ស្របពេលនេះរូបលោកក៏ចេញមុខបដិសេដផងដែរ ថានេះមិនមែនជាការពិតនោះទេ ព្រោះលោកគឺជាប្រុសពេញលក្ខណៈ ។
តារាសម្តែងតួក្បត់នៅរឿង "បុផ្ផាលាក់លម្អង" រូបហាក់មិនពេញចិត្តទាល់តែសោះ ក្រោយពីលេចលឺពាក្យមិនគួរឲ្យជឿថា លោកគឺជាខ្ទើយបែបនេះ ។ ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ sanook កាលពីថ្ងៃទី ២០ ខែមីនានេះ បានឲ្យដឹងថា លោក Chatburirak pat បញ្ជាក់មហាជនដឹងយ៉ាងច្បាស់ថា រូបលោកគឺជាមនុស្សប្រុស ហើយក៏មានស្រលាញ់មនុស្សស្រីដែលមិនមែនស្រលាញ់ភេទដូចគ្នានោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook