ព័ត៌មានអន្តរជាតិ ៖ ព្យុះទីហ្វុង Vongfong ដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំនេះ បានវាយប្រហារទៅលើប្រ ទេសជប៉ុន នឹងបានបណ្តាលអោយមានគ្រោះថ្នាក់ ធម្មជាតិ បាក់ដី ក្រោយពីបានធ្វើអោយមនុស្សយ៉ាង ហោចណាស់ ៣០ នាក់ មកពី Okinawa រងរបួស នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រប៊ីប៊ីស៊ី ។
ជើងហោះហើរ ច្រើនជាង ៣០០ ត្រូវបានលុបចោល ខណៈប្រជាពលរដ្ឋ រាប់រយពាន់នាក់ ត្រូវបានបង្ខំ ចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួន ។ កម្លាំងព្យុះដ៏មានឥទ្ធិពល បាន ធ្វើអោយមានបំណាក់ដី នៅឯកោះ Kyushu ព្រឹកថ្ងៃច័ន្ទនេះ ខណៈ ប្រព័ន្ធគមនាគមន៍ នៃខ្សែរថភ្លើង ត្រូវបានផ្អាកជាបណ្តោះអា សន្ន កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយសារតែកម្លាំងខ្យល់ខ្លាំង វាយប្រហារធ្ងន់ធ្ងរ ។
ដោយឡែក ឧតុវិទូ ថ្នាក់ជាតិ ប្រទេសជប៉ុន អះអាងអោយដឹងថា ខ្យល់ព្យុះទីហ្វុង Vongfong អាចនឹង ធ្វើការវាយប្រហារ បក់កាត់ទីក្រុង តូក្យូ នៅថ្ងៃអង្គារនេះ ។ យ៉ាងណាមិញ ទីភ្នាក់ងារ ឧតុ និយមជប៉ុន បានគូសបញ្ជាក់អោយដឹងថា ខ្យល់ព្យុះទីហ្វុង Vongfong បច្ចុប្បន្នភាព វាមានកម្លាំងបោកបក់ដល់ទៅ ១២០គ.ម ក្នុងមួយម៉ោង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី