CamNews

តារា 

តើសង្សារចាស់ និងសង្សារថ្មីរបស់លោក Mario ម្នាក់ណាស្អាតជាង?

តារាថៃ ៖ ​តារាសម្តែងរូបសង្ហាមិនចេះស្រពោន និងជាតារាល្បីឈ្មោះតាំងពីយូរណាស់មកហើយ គឺលោក Mario maurer មួយរយៈពេលនេះហាក់បីដូចជាក្លាយជាប្រធានបទដ៏ក្តៅគគុករបស់មិត្តយុវវ័យ និងក្លាយជាចំណីរបស់គេហទំព័រផ្សេងៗ ។ 

បុរសសង្ហាវ័យ ២៧ ឆ្នាំរូបនេះកំពុងតែមានរឿងចម្រូងចម្រាសដ៏ធំមួយរវាងអ្នកគាំទ្រ​ និងមិត្តស្រីរបស់ខ្លួនគឺនាង JunJera Junpitakchai ដែលជាសង្សារនាពេលបច្ចុប្បន្នរបស់លោក ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Mario កំពុងតែរិះការប៉ះទង្គិចខ្លាំងក្រោយត្រូវបានអ្នកគាំទ្រជាច្រើននៅឯប្រទេសថៃ រិះគន់សង្សាររបស់ខ្លួនថា មុខមាត់មិនស្អាត​ និងមិនសាកសមជាមួយគ្នាឡើយ ព្រោះលោកគឺជាតារាល្បីនិងមានរូបរាងសង្ហា ឯសង្សារគ្រាន់តារាម៉ូដែលធម្មតាៗ ។

ដោយសារតែកត្កានេះបានកើតឡើងទើបធ្វើឲ្យអ្នកគាំទ្រមួយចំនួនផ្សេងទៀត បានចេញមុខធ្វើការប្រៀបធៀបសង្សារថ្មីរបស់លោក Mario ជាមួយនិងសង្សារចាស់ថា​ តើម្នាក់ណាដែលមានរូបសម្រស់ស្រស់ស្អាតជាង ។​

តោះកុំឲ្យខាតពេលយូរទៅទស្សនាសង្សារចាស់ និងសង្សារថ្មីរបស់លោក Mario ជាមួយ Camnews ទាំងអស់គ្នា ៕

-ចុចអាន ៖ តើស្នេហារបស់លោក Mario និងមិត្តស្រីមុខអាក្រក់ ដើរដល់ដំណាក់កាលណាទៅហើយ?


១. លោក Mario ជាមួយនិងសង្សារចាស់




២. លោក Mario ជាមួយនិងសង្សារថ្មី





ដោយ ៖ គន្ធា


Tags: Mario Maurer ​ Janjira Janjira JunJera Junpitakchai