ព័ត៌មានអន្តរជាតិ ៖ ឈ្មោះភារវជន ៣ នាក់ដែលបានបើកការវាយប្រហារភារវកម្ម កក្រើកទីក្រុង ប៉ារីសប្រទេសបារាំង កាលពីអតីតកន្លងមកនោះ ឈ្មោះរបស់ ពួកគេទាំង ៣នាក់ ត្រូវបានប្រទះ ឃើញនៅក្នុងឯកសារប្រកាសរើសសកម្មប្រយុទ្ធ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម នេះបើយោង តាមរបាយការណ៍ពីសារព័ត៌មានអាល្លឹម៉ង់ ។
ភារវជនទាំង ៣ នាក់ខាងលើនេះត្រូវបានគេមាន ជំនឿ ជាក់ឲ្យដឹងថា ជាក្រុមភារវជនដែលបាន បើកការវាយប្រហារភារវកម្មអាក្រក់បំផុត នៅរោងមហោស្រព Bataclanឈានទៅសម្លាប់មនុស្ស ដល់ទៅ ៩០នាក់ ។ គួរបញ្ជាក់ថា រាល់ឯកសារ លម្អិតពី IS ដែលរដ្ឋាភិបាលប្រទេសអាល្លឹម៉ង់ រដ្ឋាភិបាលចក្រភព អង់គ្លេស ក៏ដូចជា សារព័ត៌មានអាល្លឹម៉ង់ ទទួលបាននោះ គឺជាឯកសារផ្លូវ ការសបញ្ជាក់ព័ត៌មានលម្អិតច្រើនលើសលប់ ក្នុងរួមមាន អត្តសញ្ញាណសមាជិក ISIS ដែលត្រូវ បានប្រកាសរើសជាក្រុមសកម្មប្រយុទ្ធ មកពីជាង ៤០ ប្រទេស ជុំវិញពិភពលោក ។ រដ្ឋាភិបាល ប្រទេសអាល្លឹម៉ង់ឲ្យដឹងថា បណ្តាឯកសារទាំងនេះ គឺត្រូវបានសន្មត់ថា ជារបស់ពិត "ពិតប្រាកដ" ជាការពិតឯកសារទាំងនោះ គឺសារបញ្ជាក់ ជាក់ស្តែង ឲ្យ ឃើញព័ត៌មានលម្អិតសកម្មជន ISIS ជាង ២២,០០០ នាក់ រួមមាន បែបបទ បំ ពេញជ្រើសរើសជាសកម្មប្រយុទ្ធ ឈ្មោះ អាស័យដ្ឋាន និងព័ត៌មានមួយចំនួនផ្សេងទៀត។ ក្នុងចំណោម ព័ត៌មានលម្អិត សមាជិក ISIS ជាង ២២,០០០ នាក់ គេបានប្រទះឃើញ ឈ្មោះ ភារវជន ៣ នាក់ Samy Amimour, Foued Mohamed-Aggad and Omar Ismail Mostefai, ដែល ជា ក្រុម ភាវកម្ម បើកការវាយប្រហារ កក្រើកទីក្រុងប៉ារីស ប្រទេស បារាំង ឈានទៅសម្លាប់មនុស្ស ៩០ នាក់ ក្នុងមួយពព្រិចភ្នែក នៅ ឯរោងមហោស្រព ៕
- អាន ៖ ISIS ប្រើ AK47 សម្លាប់ មនុស្ស រង្គាល នៅភោជនីយដ្ឋាន ខ្មែរ កណ្តាលក្រុង ប៉ារីស (មានវីដេអូ)
- អាន ៖ ក្តៅៗ ៖ ភារវកម្ម កក្រើក ក្រុងប៉ារីស ៥ កន្លែង ព្រមៗគ្នា សម្លាប់មនុស្ស ហោចណាស់ ១៤០នាក់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី