CamNews

ជម្លៀសមនុស្សជាច្រើនចេញពីអាកាសយានដ្ឋាន បន្ទប់ពីមានការគំរាមបំផ្ទុះគ្រាប់បែក

សហរដ្ឋអាមេរិក៖ មានមនុស្សប្រមាណជា ១០០០នាក់ ត្រូវបានជម្លៀសចេញពីអាកាស
យានដ្ឋានមួយកន្លែងនៅក្នុងទីក្រុង San Antonio   សហរដ្ឋអាមេរិក បន្ទប់ពី  មានអ្នកបើក
រថយន្តតាក់ស៊ីម្នាក់ បានទទួលទូរស័ព្ទពីបុរសម្នាក់ គំរាមបំផ្ទុះគ្រាប់បែក។

យោងតាមបណ្តាញសារពត៌មាន skynews បានឱ្យដឹងថា មានអ្នកដំណើរ និងបុគ្គលិកជា
ច្រើន   ត្រូវបានជម្លៀសចេញពីអាកាសយានដ្ឋាន  ក្រោយពីមានការគំរាមបំផ្ទុះគ្រាប់បែក
មួយ កាលពីថ្ងៃពុធ ម្សិលមិញ។

បន្ទាប់ពី បានជម្លៀសអ្នកដំណើរ  និងបុគ្កលិកចេញពីអាកាសយានដ្ឋាន ដោយសុវត្ថិភាព
ប៉ូលិស  ក្រុមភ្នាក់ងារស៊ើបអង្កេត   និងក្រុមអ្នកដោះគ្រាប់បែក  បានរុករកគ្រាប់បែកគ្រប់
ទីកន្លែងនៅក្នុងអាកាសយានដ្ឋាន  ប៉ុន្តែរកមិនឃើញគ្រាប់បែក និងគ្មានការផ្ទុះគ្រាប់បែក
ណាមួយកើតឡើងទេ ហើយករណីគំរាមបំផ្ទុះគ្រាប់បែកនេះ ប៉ូលិសកំពុងតែបន្តការស៊ើប
អង្កេត៕

ដោយ៖ វណ្ណៈ
ប្រភព៖ skynews


Tags: US International News Plane boom