CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក ផ្តាច់ជំនួយយោធា ប្រទេស ថៃ ៣,៥ លានដុល្លារ

ព័ត៌មានអន្តរជាតិ ៖ ថ្ងៃសុក្រ ម្សិលមិញនវ រដ្ឋាភិបាល សហរដ្ឋអាមេរិក បានអះអាងអោយដឹងថា​ខ្លួន បានសម្រេចចិត្ត ក្នុងការ ផ្អាកជាជំនួយថវិការ ដល់យោធា ប្រទេសថៃ ជាង ៣,៥ លានដុល្លារ ពោល មួយភាគបី នៃជំនួយទាំងអស់ ទៅកាន់ប្រទេស សម្ព័ន្ធមិត្តមួយនេះ ខណៈជម្រុញ អោយបណ្តាពល រដ្ឋអាមេរិក ទាំងអស់ ពិចារណាឡើងវិញ ក្នុងដំណើរកំសាន្ត ទៅកាន់ប្រទេសថៃ ក្រោយពីយោធាប្រ ទេសមួយនេះ រឹបអូសអំណាច នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌ មានបរទេស សឹង្ហបុរី channelnewsasia ។

អ្នកនាំពាក្យអោយនាយកដ្ឋានរដ្ឋ លោកស្រី Marie Harf បានបញ្ជាក់អោយដឹងថា រដ្ឋាភិបាល ទីក្រុង វ៉ាស៊ិនតោន នឹងធ្វើការគិតគូរសាជាថ្មី ម្តងទៀត ទៅលើបណ្តាជំនួយទាំងអស់ទៅកាន់ប្រទេសថៃ ខណៈកាលពីឆ្នាំ ២០១៣ សហរដ្ឋអាមេរិក បានផ្តល់ជាជំនួយដល់ទៅ ១០,៥ ដុល្លារ ទៅកាន់ប្រទេស មួយនេះ ។ លោកស្រី Harf ​បានបញ្ជាក់ប្រាក់ ភ្នាក់ងារ សារព័ត៌មានអោយដឹងថា ពួកយើងបានផ្តាច់ ជំនួយយោធា ទៅកាន់ប្រទេសនេះ ក្នុងតម្លៃសាច់ប្រាក់ ៣,៥ លានដុល្លារ រួចរាល់ហើយ ។ ដ

គួររំឭកថា ប្រទេសថៃ ជាប្រទេស សម្ព័ន្ធមិត្តចាស់ជាងគេបំផុត របស់សហរដ្ឋអាមេរិក ក្នុងទឹកដីតំបន់ អាស៊ី ខណៈបានផ្តល់ការ ដ៏សំខាន់ នៅក្នុងសង្គ្រាមវៀតណាម និង កូរ៉េ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia PM