CamNews

ទូរស័ព្ទ 

១០ ទូរស័ព្ទ ជាមួយនឹងរូបរាងខាងក្រៅ ប្លែកចម្លែកៗ ដែល Samsung ធ្លាប់បាន ធ្វើការបង្ហាញណែនាំ

មិនមែននៅសុខៗ ស្រួលៗ ក្រុមហ៊ុន Samsung អាចក្លាយទៅជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំបំផុតជាង គេនៅលើពិភពលោក ក្នុងពេលដែលការប្រកួតប្រជែងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែច្រើន និងស្វា ហាប់ ដូចបច្ចុប្បន្ន នោះទេ។ ក្នុងនោះ តាមប្រវត្តិក្នុងការអភិវឌ្ឍន៍របស់ខ្លួន ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េ ខាងត្បូងមួយនេះ បានបង្ហាញពីការមិនខ្លាចរអែង ក្នុងការបង្ហាញចេញនូវបណ្តាផលិតផលឆ្លាស់ៗគ្នា បើទោះជា ផលិតផលខ្លះមានរូបរាងចម្លែកក៏ដោយ ដើម្បីធ្វើការវាយតំលៃទៅលើ  ប្រតិកម្មរបស់អ្នក ប្រើប្រាស់។ 

ជាក់ស្តែង មិនមែនផលិតផលមួយណា ក៏ទទួលបានភាពជោគជ័យ ដូចបណ្តាផលិតផលត្រកូល Galaxy S និង Galaxy Note របស់ក្រុមហ៊ុននោះដែរ។

ខាងក្រោមនេះ គឺជាបណ្តាទូរស័ព្ទមានរូបរាងខាងក្រៅ រាងចម្លែកៗជាងគេ ដែលក្រុមហ៊ុន Samsung បានធ្លាប់ធ្វើការបង្ហាញណែនាំ ហើយត្រូវបានវាយតំលៃ និងបង្ហាញឲ្យដឹងដោយ គេហទំព័របច្ចេកវិទ្យា PhoneArena។

1. Samsung SGH-P300 

2. Samsung SGH-E910 Serene (w/ Bang & Olufsen)

3. Samsung SGH-P310 CardFon

4. Samsung UpStage SPH-M620

5. Samsung SGH-F520

6. Samsung Juke

7. Samsung SCH-i760

8. Samsung Serenata

9. Samsung B3310

10. Samsung SPH-N270 Matrix


ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: 10 mobile devices Phone strange looking Samsung Hightech