CamNews

កីឡា 

អៀរឡង់-ក្រូអាត ៖ បង្កើតសង្គ្រាមសំដី

ក្រូអាត បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនទៅលើអៀរឡង់ ដើម្បីជាសារគំរាមមួយផ្ញើ
ទៅក្រុម
ខ្លាំងពីររួមពូល C គឺ អេស្បាញ និងអ៊ីតាលី។

ចូលប្រកួតប្រកបដោយភាពជឿជាក់ ក្រូអាតបានរកបានគ្រាប់បាល់នាំមុខយ៉ាងឆាប់រហ័សនៅ
នាទីទី 3 ដោយកីឡាករ Mandzukic។ ភាពរីករាយរបស់ក្រូអាតបានបញ្ចប់ទៅវិញ ក្រោយពេល
អៀរឡង់រកគ្រាប់បាល់បានស្មើវិញនៅនាទីទី19 ដោយកីឡាករ​ Ledger។ ប៉ុន្តែក្រូអាតគឺជាក្រុម
ដែលលេងបានល្អជាងដោយគ្រប់គ្រងបាល់បានច្រើនជាងក្រុមអៀរឡង់។ ការគ្រប់គ្រងបាល់
បានច្រើននេះហើយ ដែលធ្វើឲ្យក្រូអាតមានឱកាសរកគ្រាប់បាល់ទីពីររបស់ខ្លួនបានសំរេចនៅ
នាទីទី 43 ដោយកីឡាករ Jelavic។

ក្រូអាតឈរលើកំពូលតារាងជាបណ្តោះអាសន្ន

ចូលដល់តង់ទីពីរ ក្រូអាតនៅតែបន្តដាក់សំពាធយ៉ាងខ្លាំងទៅលើអៀរឡង់ ដោយរកបានគ្រាប់
ទីបី នៅនាទី 48 ដោយកីឡាករ Mandzukic ដដែល។ នៅសល់ប៉ុន្មាននាទីចុងក្រោយនៃការ
ប្រកួត បើទោះអៀរឡង់ខិតខំក្នុងការស្វែងរកគ្រាប់បាល់បន្ថែមយ៉ាងណាក៏ដោយ ក៏ពុំមានលទ្ធ
ផលឡើយ។

ចប់ការប្រកួត ក្រូអាតយកឈ្នះអៀរឡង់ 3-1 ដោយទទួលបាន 3 ពិន្ទុឈរលើកំពូលតារាង រីឯ
អៀរឡង់ទទួលបាន 0 ពិន្ទុឈរនៅបាតតារាង៕

Video Highlight Goals អៀឡង់ និង ក្រូអាត

លទ្ធផល៖ អៀរឡង់-ក្រូអាត (1-3)
រកបានគ្រាប់បាល់៖ អៀរឡង់ៈ Ledge (19), ក្រូអាតៈ Mandzukic (3, 48), Jelavic (43)
កីឡាករចូលប្រកួត៖

ដោយ៖ ណាណូ
ប្រភព៖ 24h


Tags: Ireland Croatia Euro 2012 Sports