CamNews

កីឡាអន្តរជាតិ 

Brazil លុត Croatia យ៉ាងងាយក្នុង ការប្រកួត World Cup 2014 ពូល A (មានវីដេអូហាយឡាយ)

ទីបំផុត ការប្រកួតបាល់ទាត់ World Cup បានបើកឆាក ជាផ្លូវការហើយ បន្ទាប់ពី កម្មវិធីនៃការបើក​ រួចហើយទៅ គូដែលបើកឆាកគឺ Brazil ប៉ះជាមួយនិង Croatia ។



ការប្រកួតធ្វើឡើងនៅ កីឡាដ្ឋាន Arena de Sao Paulo ដែលមានអ្នកទស្សនា ជាច្រើនសុទ្ធតែជា អ្នកគាំទ្រក្រុម ម្ចាស់ផ្ទះ ។ ចាប់ផ្តើមការប្រកួត ក្រុម Croatia រាងមានសន្ទុះ ក្នុងការវាយបក ខ្លាំង ដែលនៅនាទីទី ១១ Croatia បានលើកបាល់ទៅ កណ្តាលទី ហើយក៏ត្រូវខែ្សការពារ Marcelo ទៅ លូកជើងដើម្បី ស្កាត់បាល់តែ ភ្លាត់ចូលទី ខ្លួនឯង ធ្វើអោយ Croatia នាំមុខមុន ។ ដល់នាទីទី ២៩ ប្រុសស្អាត Neymar ក៏តាមស្មើអោយ Brazil វិញ ដោយចប់តង់ទី ១ មានគ្រាប់បាល់ ១ ទល់ ១ ។ ចូលមកដល់ តង់ទី ២ ការប្រកួតរាង តានតឹងបន្តិច អូសបន្លាយរហូត ដល់នាទីទី ៧១ កីឡាករខាង Croatia ធ្វើអោយមានកំហុស ក្នុងតំបន់គ្រោះថ្នាក់ Neymar ក៏ទទួលបាន គ្រាប់បាល់ ប៉េណាល់ទី ស៊ុតបន្ថែម អោយនាំមុខ ២ ទល់ ១ ។ នៅក្នុងនាទីទី ៩០ ទៅហើយជិត Brazil មិនទាន់អស់ចិត្ត ក៏ បន្ថែមមួយគ្រាប់ទៀត ដោយកីឡាករ Oscar ។ ចប់ការប្រកួត Brazil ទទួលបាន ៣ ពិន្ទុមុនក្នុង ពូល A ដោយឈ្នះ Croatia ក្នុងលទ្ធផល ៣ ទល ១ ៕


ដោយ ៖ កុសល
ប្រភព ៖ youtube,livescore 


Tags: football brazil croatia world cup