CamNews

កីឡាអន្តរជាតិ 

Croatia កំទេច Cameroon អោយចេញពី World Cup ជាមួយនិង Spain កាលពីយប់មិញ (មានវីដេអូហាយឡាយ)

យើងបានដឹង រួចមកហើយថា Spain ម្ចាស់ជើងឯក World Cup ចាស់បានធ្លាក់ចេញ ពីការប្រកួត World Cup 2014 នេះបាត់ទៅហើយ បន្ទាប់ពីចាញ់ ២ ប្រកួតក្នុងចំណោម ៣ ប្រកួត ។ ឥលូវនេះ ចូលមកដល់គូរ ប្រកួតរវាង Cameroon និង Croatia វិញម្តងដែលធ្វើនៅ កីឡាដ្ឋាន Arena Amazonia ។



ចាប់ផ្តើមឡើង ក្នុងតង់ទី ១ ក្រុមប្រទេស Croatia បង្ហាញសម្្ថភាព របស់ខ្លួនអោយ Cameroon មើលដោយស៊ុត ចូលទីមួយគ្រាប់ ដោយកីឡាករ Olic នៅនាទីទី ១១ ។ ការប្រកួត ក៏តានតឹង ហើយចំណែកឯ ក្រុម Cameroon វិញតឹងចិត្ត ក៏ប្រើកំហឹងលេង ដោយក្នុងនាទីទី ៤០ កីឡាករ Alexandre Song ទទួលបាន កាតក្រហមមួយ ធ្វើអោយ Cameroon សល់កីឡាករ ១០ នាក់ ។ ឆ្លៀកឱកាស​ បែបនេះក្នុងតង់ទី ៗ Croatia ចាប់ផ្តើមសំរុក ជាខ្លាំងដោយ បន្ថែម ៣ គ្រាប់ជាបន្ត បន្ទាប់មិនអោយ Cameroon បានតដៃសោះ ដោយ Perisic នៅនាទីទី ៤៨ និង Mandzukic នៅ នាទីទី ៦១ និង ៧៣ ។ ចប់ការប្រកួត Cameroon ចាញ់ Croatia យ៉ាងស្ពឹកមុខក្នុង លទ្ធផល ០ ទល់ ៤ ធ្វើអោយខ្លួន ធ្លាក់ចេញពីការប្រកួត ជាមួយនិង Spain ៕

 

ដោយ ៖ កុសល
ប្រភព ៖ youtube 


Tags: football cameroon croatia world cup