CamNews

កីឡាអន្តរជាតិ 

World Cup បើកឆាកយប់នេះហើយ ទស្សនិកជនត្រៀមរួចហើយឬនៅ?

ទីបំផុត ការប្រកួត World Cup 2014 បានឈានចូល មកដល់ហើយ ដែលមាន ប្រេស៊ីលធ្វើជាម្ចាស់ ផ្ទះនៃការប្រកួត ដ៏ធំមួយនេះ ។ បើទោះបីជា កាលពីប៉ុន្មានខែមុន មានអ្នកបាតុកម្ម រហូតដល់ជាង មួយលាននាក់មែន តែប្រេស៊ីល បានបង្ក្រាប និងរៀបចំការពារ សន្តិសុខគ្រប់ជ្រុងជ្រោយ រួចអស់ ហើយដើម្បីអោយ ការប្រកួតនេះ ធ្វើដំណើរបានទៅ យ៉ាងរលូន ។

កីឡាដ្ឋាន Arena de Sao Paulo

យប់នេះ កម្មវិធីនៃការបើក នឹងប្រារព្ធធ្វើឡើង ដើម្បីប្រកាសអោយ អស់ប្រជាជិត នៅលើលោកថា ការប្រកួត World Cup បានចាប់ផ្តើមហើយ ។ ក្នុងកម្មវិធីនៃការបើកនេះ តារាចំរៀង Jennifer Lopez Pit Bull នឹងច្រៀងបទ We Are One ដែលជាបទប្រចាំ World Cup ផងដែរ ។ វានឹងប្រារព្ធធ្វើ ឡើង នៅកីឡាដ្ឋាន Arena de Sao Paulo ហើយបន្ទាប់ពីបញ្ចប់ ពិធីបើកសម្ភោធទៅ ម្ចាស់ផ្ទះ ប្រេស៊ីល នឹងបើកឆាក ស្វាមន៍ ក្រូអាត នៅកីឡាដ្ឋាន ដដែលនេះ តែម្តង ដែលនឹងធ្វើការ ប្រកួតនាវេលាម៉ោង ៣ ទាបភ្លឺ ម៉ោងនៅកម្ពុជា ។ បន្ទាប់មកគឺ មិចស៊ីកូ នឹងប៉ះជាមួយនិង កាំមឺរូន នាវេលាម៉ោង ១១ យប់ នៅថ្ងៃស្អែកនេះ ។



តើទស្សនិកជន បានត្រៀមរៀបចំ រួចហើយឬនៅ? តើក្រុមណា នឹងក្លាយជា អ្នកឈ្នះ? ទស្សនិកជន ក៏អាចចាំតាមដាន មើលព័ត៌មានពី World Cup ដូចជារូបភាព និងវីដេអូ ហាយឡាយពី Camnews ផងដែរ ដែលយើងនឹង ព្យាយាមរាយការណ៍ ជូនទស្សនិកជន ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ bbc 


Tags: football world cup brazil croatia mexico cameroon