CamNews

តារា 

មិត្តស្រី Mario ស្លត់ចិត្តក្រោយដឹងថា សង្សាររបស់ខ្លួន ជួបគ្រោះថ្នាក់ចរាចរណ៍

ថៃ ៖ ស្របពេលដែលខ្លួនបានធ្វើដំណើរកំសាន្តនៅឯប្រទេសជប៉ុនជាច្រើនថ្ងៃ នាង JunJera Junpitakchai បានដឹងព័ត៌មានថា កំពូលតារាសម្តែងថៃ លោក Mario Maurer ដែលជាមិត្តប្រុសរបស់ខ្លួន បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយប៉ះគ្នាជាមួយនិងឡានរត់តាក់សុី ធ្វើឲ្យខ្លួនជាសង្សារស្លុត់ចិត្តយ៉ាងខ្លាំង ហើយប្រញាប់វិលត្រលប់មកចូលទឹកដីប្រទេសខ្លួនវិញ ។ 

ប្រភពដដែលបានបន្ថែមទៀតថា ក្រោយពីបានសាកសួរ លោក Mario Maurer និងបានឃើញព័ត៌មានថា មិត្តប្រុសរបស់ខ្លួនមិនបានរងរបួស ហើយថែមទាំងបានសម្របសម្រួលគ្នាដោយវិធីត្រជាក់រួចរាល់អស់ហើយ ធ្វើអោយសមាជិកក្រុមរាំ នាង JunJera Junpitakchai ក៏មានចិត្តធូរស្បើយទៅតាមនឹងដែរ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Mario Maurer JunJera Junpitakchai