CamNews

កីឡាអន្តរជាតិ 

អាល្លឺម៉ង់ បានត្រឹមស្មើ ០-០ ទល់នឹងប៉ឡូញ តែអៀរឡង់ខាងជើង បំបាក់អ៊ុយក្រែន ២-០ (Video Inside)

(ប៉ារីស)៖ ក្រុមខ្លាំងឥន្រ្ទីដែកអាល្លឺម៉ង់ មិនអាចធ្វើអ្វីជម្រើសជាតិប៉ូឡូញបានទេយប់មិញនេះ ក្នុង Euro 2016 ក្រៅពីស្មើលទ្ធផល ០-០ គ្រាដែលអៀរឡង់ខាងជើង បំបាក់អ៊ុយក្រែន ២-០។

សារព័ត៌មាន Dailymail បានអោយដឹងថា អាល្លឺម៉ង់ បានដាក់គំនាបទៅលើប៉ូឡូញជាខ្លាំង ដើម្បីរក៣ពិន្ទុបន្ថែម ជាមួយនឹងការគ្រប់គ្រងបាល់ ៦៣ភាគរយ តែប៉ូឡូញមានតែ៣៧ភាគរយប៉ុណ្ណោះ នៅតែមិនអាចបំប៉ោងសំណាញ់ទីបាន នៅពីមុខអ្នកទស្សនាផ្ទាល់ ៧៣៦៤៨នាក់។

តែ១ពិន្ទុ ក្រោយពីការស្មើ ០-០ នេះដែរ ក៏ធ្វើអោយ អាល្លឺម៉ង់ ឈរនៅកំពូលតារាងក្នុងពូល C បណ្តោះអាសន្នដដែល គ្រាដែលអៀរឡង់ខាងជើង ឡើងមកលេខ៣ វិញ ក្រោយយកឈ្នះអ៊ុយក្រែន ២-០ ពីការប្រកួតលើកទី២ របស់គេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Euro 2016