នៅក្នុងពិភពទីផ្សារ ឡានទំនើប ក្រុមហ៊ុន BMW ក៏ត្រូវបានទទូលប្រជាប្រិយភាពគាំទ្រ ពីបណ្ដា មហាជនផងដែរ ។ យ៉ាងណាមិញ សម្រាប់ប្រិយមិត្ដរបស់ BMW ពិត ជា បាន ស្គាល់ច្បាស់ដែរហើយ អំពីផលិត ផល របស់ក្រុមហ៊ុននេះ។
សម្រាប់អតិថិជន X5 ធ្លាប់បានដឹងរួចមកហើយថា ស៊េរីនេះមានគុណសម្បត្ដិយ៉ាងណា ចំណែកឯ X6 វិញគឺកាន់តែទំនើបទៀត ព្រោះអ្នកជំនាញរបស់ BMW បានដាក់បន្ថែមលក្ខណៈ ពិសេសៗ ដូចជាការ បំពាក់មកជាមួយនូវ បរិក្ខាទំនើបផ្នែកខាងក្នុង ( ពូកកៅអីប្រើជ័រស្បែកស្វិត រលោង ចំណែកបណ្ដាញអេឡិចត្រូនិច ភ្ជាប់ជាមួយតួរថយន្ដទាំងមូល.....) ។ រីឯផ្ទៃខាងក្រៅវិញ រថយន្ដនេះ ប្រើសមាសភាព ទំហំកម្រាស់កង់ស្ដើង ទទឹង ក្រាស់ រង្វង់តូច ដែលមើលទៅមានលក្ខណៈ សាកសមនិង រូបរាង រថ យន្ដ។ ចំណែកចង្កៀងមុខមានរាងតូចហើយចង្អៀត តែ អាចប្រើរយៈចម្ងាយឆ្ងាយ ហើយច្បាស់ ព្រោះ ប្រើកញ្ចក់កែវថ្លា ។
ដូចនេះសម្រាប់ព័ត៌មានលំអិតអំពីរថយន្ដទំនើបនេះ ក្រុមហ៊ុនបានធ្វើការបង្ហាញតាមព័ន្ធគេហទំព័រថា រថយន្ដនេះ បានបំពាក់មកជាមួយនូវ ទំហំម៉ាស៊ីន ៣០០ សេស កម្រិត ៣.០ ដែលអាចប្រើសមត្ថភាព ល្បឿនដល់ទៅ ២៤១.៤០ គ.ម ក្នុងមួយម៉ោង ចំណែកតម្លៃវិញគឺ ៦១៩០០ដុល្លារ។