CamNews

រថយន្ត 

Aston Martin លំដាប់កំពូលរបស់ 007


អង់គ្លេស៖ រថយន្ដ Aston Martin ជាផលិតផលកែច្នៃដ៏ថ្មីមួយ របស់ក្រុមហ៊ុនរថយន្ដ ប្រចាំ
នៅក្នុងទីក្រុង London ប្រទេសអង់គ្លេស។ រថយន្ដនេះទៀតសោត គឺមានភាពពេញនិយម
តំាងពី ៥០ឆ្នាំមុនម្លេះ។


គួរបញ្ចាក់ផងដែរថា Aston Martin គឺជាប្រភេទរថយន្ដដ៏ប្រណិត ដែលតារាល្បីល្បាញហូលី
វូដ គឺលោក James Bond ឬ 007 ជិះសម្ដែងក្នុការថតរឿង ខ្សែវីដេអូ ជាពិសេស គឺខ្សែវីដេអូ
ដែលមានឈុត​ វាយ បាញ់ ដែលមើលទៅគួរអោយរន្ធត់ និងចាប់អារម្មណ៍ផងដែរ។

Aston Martin ខណៈដែល 007 ថតខ្សែភាពយន្ដ

រថយន្ដ Aston Martin ត្រូវបានដាក់ដំណើរការដោយ កម្លាំងម៉ាស៊ីន V12 BDS 2-Door Coupe
រថយន្ដនេះទៀតគឺស៊ីសំាងត្រឹមតែ ៦លីត្រប៉ុណ្ណោះ​ ក្នុងរយៈចំងាយដី ១០០ គីឡូម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនសង្ឃឹមថា ទៅខែតុលាខាងមុខនេះ Aston Martin នឹង
មានអតិថិជនជាច្រើន ចូលមកទិញយកទៅប្រើប្រាស់។ តម្លៃរថយន្ដគឺ ១០០,០០០ អឺរ៉ូ ទៅ
១៥០,០០០ អឺរ៉ូ៕

 

 

ដោយ៖ សីហា
ប្រភព៖ dailymail


Tags: vehicle Aston Martin owner was 007 James Bonduk