CamNews

ប្លែកៗ 

ប្លែកៗ៖ ញ៉ាក់សាច់ជាមួយពស់វែក!

បើគិតៗទៅយើងធ្លាប់ឃើញអ្នកជំនាញដែលគេលេងជាមួយនឹងពស់វែកមានពិសដ៏សែនសាហាវ
មួយឬពីរក្បាលនៅលើឆាកសម្ដែងដែលអ្នកមួយចំនួនក៏ធ្លាប់បានទៅមើលផ្ទាល់ភាគច្រើនមាននៅ
ប្រទេសថៃ ហើយមួយចំនួនក៏បានឃើញតាម Internet។ លោកអ្នកប្រហែលជាស្ញើចសរសើរភាព
ប៉ិនប្រសប់និងភាពក្លាហានណាស់ហើយមើលទៅ។

តែសម្រាប់បុរសជនជាតិថៃម្នាក់ខាងក្រោមនេះវិញគឺមិនមែនដូចអ្វីដែលលោកអ្នកធ្លាប់បានឃើញ
នោះទេ។ វីដេអូរបស់គាត់នេះត្រូវបានអ្នកទេសចរណ៍ជនជាតិរូស្ស៉ីថតហើយបង្ហោះក្នុង Internet
ជាសកម្មភាពររបស់បុរសម្នាក់កំពុងតែនៅក្នុងអាង ពស់វែកដំបូក ដែលគេចិញ្ចឹមទុកឆាក្ដៅក្នុង
ហាងមួយនៅប្រទេសថៃ។ សកម្មភាពនោះគឺបុរសម្នាក់នោះបានចូលទៅបោសសម្អាត លាមក
ពស់ដែលជាការងារប្រចាំថ្ងៃរបស់គាត់ ហើយចំពោះសត្វអសេរពិសទាំងនេះគាត់ទុកវាដូចជាកូន
បង្កើតទៅហើយដោយបានចូលទៅក្នុងអាងពស់វែក ហើយចាប់គ្រវែងពស់ ព្រួសប្រាវតាមចិត្ត
ចង់ដោយមិនមានការ ញញឹតនឹងគ្រោះថ្នាក់ឡើយ ចុះលោកអ្នកវិញ? ហ៊ានចុះទៅលេងក្នុងអាង
ពស់វែកដំបូកនេះទេ? ខាងក្រោមនេះយើង មានវីដេអូចំនួន ២ ជូនលោកអ្នកទស្សនាហើយប្រៀប
ធៀបមើល ថាតើមួយណា ញ៉ាក់សាច់ជាងមួយណា។

ការសម្ដែងថើបបែបអ៊ឺរ៉ុបជាមួយពស់វែករនាមនៅថៃ

តែបុរសម្នាក់នេះវិញគឹចាប់គ្រវាត់ពស់វែកដំបូកដូចជាបោះសំរាម

ដោយ៖ វឌ្ឍនា
ប្រភពពី៖​ Vyperlook 


Tags: Cobra thai