ប៊ិច 3D ដែលមានឈ្មោះថា Lix Pen គឺប្រហាក់ប្រហែលនឹងប៊ិច 3Doodler មុននេះ ប៉ុន្ដែ វាមាន
ទំហំតូច និងងាយស្រួលគូរជាងមុន។
Lix ថ្មីៗនេះ បានបញ្ចេញម៉ូដែលប៊ិច 3D ដែលពួកគេអះអាងថា “តូចបំផុតកក្នុងពិភពលោក” នា
ពេលបច្ចុប្បន្ន និងមានឈ្មោះថា Lix Pen ។ ប៊ិចបច្ចេកវិទ្យានេះ អនុញ្ញាតឱ្យគូរឡើងទៅលើបរិយា
កាស ដែលអាចបង្កើតបានជាឧបករណ៍ផ្សេងៗ និងអាចកាន់បាន។ Lix Pen មានមុខងារដូចទៅ
នឹងប៊ិច 3Doodler ដែលធ្លាប់បានលេចមុខកាលពីមុននេះ។ 3Doodler ក៏ធ្លាប់ទទួលបានជោគជ័យ
នៅពេលប្រមូលបាន ២លានដុល្លារ ពីសាធារណៈជន នៅលើទំព័រប្រមូលទុន Kickstarter ។
ប៉ុន្ដែ ផលិតផលរបស់ Lix (ជាក្រុមហ៊ុនមួយរបស់អង់គ្លេស) មានភាពដោយឡែករបស់វា។
ដោយមានប្រវែងប្រហែល ១៦,៥ស.ម និងទទឹង ១,៤ស.ម (ចំណុចធំបំផុត) Lix Pen បានក្លាយ
ជាប៊ិច 3D ដែលមានរូបរាងតូចបំផុតក្នុងពិភពលោក នាពេលបច្ចុប្បន្ន។
ខ្សែក្រហម គឺជា USB ចំណែកខ្សែខ្មៅ គឺសរសៃជ័រ ដែលប៊ិចនេះនឹងដុតកំដៅ ដើម្បីអាចបង្កើត
បានជារូបមន្ដ 3D ។
យោងតាមផលិតករ ប៊ិចនេះ មានតម្លៃលក់រាយ ត្រឹម ១៤០ដុល្លារអាមេរិក ហើយនៅលើទំព័រ
Kickstarter គម្រោងរបស់ Lix ប្រមូលបានជាង ៦០០,០០០ដុល្លារ ធៀបនឹងគោលដៅដំបូង
ដែលបានដាក់ចេញ គឺត្រឹម ៥០,០០០ដុល្លារ។
ក្រោយពីបញ្ចូលភ្លើងរយៈពេល ១នាទី ប្រព័ន្ធកំដៅ នឹងមានសីតុណ្ហភាពគ្រប់គ្រាន់ ដើម្បីអាច
រំលាយជ័របាន។ ប៊ិច Lix Pen អាចបង្កើតកំដៅឡើងដល់ ២៣០អង្សាសេ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Kickstarter/Dailymail/Youtube