CamNews

តារា 

Spain អតីតម្ចាស់ World Cup 2010 ធ្លាក់ទៅហាលអាវ បន្ទាប់ពី Chile បំបាក់ ០ ទល់ ២ (មានវីដេអូហាយឡាយ)

យប់មិញនេះ នៅក្នុងការប្រកួត World Cup 2014 មានគូរប្រកួត បាល់ទាត់ដ៏ល្អៗមើល ជាច្រើន ដែលក្នុងនោះ ម្ចាស់ជើងឯកចាស់ Spain ប៉ះជាមួយនិងក្រុម Chile នៅក្នុងពូល B ដែលធ្វើការ ប្រកួតនៅ កីឡាដ្ឋាន Estadio do Maracana ។



ក្នុងតង់ទី ១ មើលទៅ Spain ដូចជាមានការ សម្រុកទៅលើក្រុម Chile ខ្លាំងណាស់ដែរ តែពេល ក្រោយមក Chile ក៏វាយបកវិញ ហើយមិនត្រឹមតែ ប៉ុណ្ណោះ ថែមទាំង ស៊ុតបានមួយគ្រាប់ទៀត ដោយកីឡាករ Vargas នៅនាទីទី ២០ ។ ចាប់តាំងតែពី គ្រាប់ទី ១ បានបំបែក រួចមកក្រុម Spain ហាក់ដូចជា បាក់កំលាំង បាក់ទឹកចិត្ត ហើយលេងមិនសូវល្អឡើយ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំង លេងបែបហិង្សាទៀត ។ ដោយសារតែបែបនេះ Chile ឆ្លៀតឱកាស ស៊ុតបន្ថែម មួយគ្រាប់ទៀត បានសំរេចនៅនាទីទី ៤៣ ដោយ Aranguiz ។ ចប់តង់ទី ១ ហើយចប់តង់ទី ២ ក្រុម Spain នៅតែ មិនអាចរក គ្រាប់បាល់សងវិញ ដើម្បីស្រោចស្រង់ ក្រុមរបស់ខ្លួន ចេញពីតំបន់គ្រោះថ្នាក់ បាន ឡើយ ។ ចប់ការប្រកួត Spain ចាញ់ Chile ក្នុងលទ្ធផល ០ ទល់ ២ ដូចនេះ Spain នឹងត្រូវហាល អាវហើយមើលទៅ ៕

 

ដោយ ៖ កុសល
ប្រភព ៖ livescore,youtube 


Tags: football spain chile world cup