CamNews

ព័ត៌មានអន្តរជាតិ 

ការពិតជាក់ស្តែង ពីករណីប្លន់យន្តហោះ ប៉ុន្មានម៉ោងមុននេះ មានអ្នកដំណើរសរុប ១១៨នាក់

(លីប៊ី)៖ នាយករដ្ឋមន្រ្តី នៃប្រទេសលីប៊ី បានឲ្យដឹងថា ករណីក្រុមចោរប្លន់យន្តហោះ​នៅប្រទេសលីប៊ី ចំណាប់ខ្មាំងជាអ្នកដំណើរ និងសហសេវិកទាំងអស់នៅលើយន្តហោះត្រូវបានរំដោះ ចំណែកក្រុមចោរត្រូវប៉ូលិសចាប់ឃុំឃាំង។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិចនាយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។


សូមជំរាបថា ករណីយន្តហោះមួយគ្រឿងចេញដំណើរពីលីប៊ី ដឹកអ្នកដំណើរចំនួន ១១៨នាក់ ត្រូវបានចោរប្លន់ទាំងកម្រោល នឹងបង្ខំទៅធ្វើការចុះចតនៅប្រទេសដីកោះម៉ាល់តា​ ក្បែរប្រទេសអ៊ីតាលី។ យន្តហោះខាងលើ​នេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Afriqiyah ប្រភេទ Airbus A320។




កាសែតល្បីមួយរបស់បារាំង ដែលតែងតែតាមដានជាប់ជានិច្ចនូវព្រឹត្តិការណ៍វិវឌ្ឍន៍នានានៅលីប៊ី មានឈ្មោះ Le figaro បានចេញផ្សាយថា យន្តហោះលីប៊ីដែលត្រូវ​បានចោរប្លន់នោះ ទំនងជាត្រូវបានប្រព្រឹត្តដោយក្រុមចោរ ដែលជាអ្នកស្មោះស្ម័គ្រនឹងអតីតមេដឹកនាំលីប៊ីលោក មួអាម៉ា ហ្គាដាហ្វី (Muama Gaddafi) ហើយយន្តហោះ​នោះមានគោលដៅពីទីក្រុង Sebha ទៅកាន់ទីក្រុងទ្រីប៉ូលី ជាជើងហោះហើរក្នុងស្រុក។ នេះបើតាមសារព័ត៌មាន ចេញផ្សាយនៅយប់​ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០១៦។

មន្ត្រីរដ្ឋាភិបាលនៃប្រទេសដីកោះម៉ាល់តា ដែលជាទីយន្តហោះត្រូវបានបចោរប្លន់ទៅធ្វើការចុះចតនៅទីនោះ បានប្រាប់សារព័ត៌មានខាងលើឱ្យដឹងទៀតថា ចោរទំនងជាបាន​យកអ្នក​ដំណើរ​និងសហសេវិកទាំងអស់ ធ្វើជាចំណាប់ខ្មាំង ហើយបានដាក់លក្ខខណ្ឌថា ប្រសិនបើព្រមធ្វើតាមអ្វីដែលពួកគេចង់បាន នោះចោរនឹងធ្វើការដោះលែង​អ្នកដំណើរនៅលើ​យន្តហោះទាំងអស់នោះវិញ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថាពួកគេចង់បានអ្វីឱ្យប្រាកដឡើយ៕


 


Tags: ISIS Fund US Airstrike Obama Washington Int news IS