ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស ប្រទេសថៃ ទទួលបានសារព្រមាន ពី ទីភ្នាក់ងារ សន្តិសុខជាតិ ប្រទេសរុស្ស៊ី អោយដឹងថា ISIS ១០ នាក់ ដែលជាជនជាតិដើម ស៊ីរី នោះ អាចនឹងបើកការវាយប្រ ហារភារវកម្មរបស់ខ្លួន នៅក្នុងប្រទេសថៃ ប្រឆាំងទៅនឹងសង្គមមនុស្ស ក៏ដូចជា ស្ថាប័នណាមួយ ដែលជាប់ពាក់ព័ន្ធជាមួយនឹងរុស្ស៊ី នេះបើយោងតាមការគូសបញ្ជាក់ ពីអាជ្ញាធរប៉ូលីសថ្ងៃល្ងាចថ្ងៃ សុក្រម្សិលមិញនេះ។
អ្នកនាំពាក្យអោយស្នងការនគរបាលជាតិប្រទេសថៃ ឧត្តមសេនីយ៍ Songpol Wattanachai អះ អាងពីភាពត្រឹមត្រូវនៃឯកសារព្រមាននោះអោយដឹងថា គឺជាឯកសារព្រមានពិត ពីការ តាមដាន ស៊ើបអង្កេត ។ សេចក្តីរាយការណ៍ ពីប្រភពសារព័ត៌មាន នាំមុខ អង់គ្លេស ដេលីម៉ែល ចុះផ្សាយ នៅលើទំព័រមុខរបស់ខ្លួនអោយដឹងថា ជនជាតិស៊ីរី ១០ នាក់ ដែលបានលុកលុយចូល ប្រទេសថៃ និងអាចជាសមាជិក ISIS នោះ អាចនឹងបើកការវាយប្រហារ ភារវកម្ម ប្រឆាំង ក្រុមភ្ញៀវទេសចរ បរទេស ដែលទៅលេងប្រទេសថៃ ជាពិសេស ភ្ញៀវទេសចរបរទេស ជនជាតិរុស្ស៊ី ។
ប្រភពបញ្ជាក់អោយដឹងថា ៖ សមាជិកក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ១០ នាក់ ដែលមានដើម កំណើតជាជនជាតិស៊ីរីនោះ ត្រូវបានគេមាន ជំនឿជាក់ អោយ ដឹងថា បានធ្វើដំណើរលុកលុយ ចូលដល់ប្រទេសថៃ កាលពីចុងខែតុលាកន្លងទៅ ដោយបានចែកផ្លូវគ្នា ទៅកាន់ទីក្រុងល្បីៗមួយ ចំនួន រួមមានដូចជា ៖ ISIS ៤ នាក់ ឆ្ពោះទៅកាន់ Pattaya ២ នាក់ ទៅកាន់ Phuket និងច្រើននាក់ ផ្សេងទៀត ទៅកាន់ទីក្រុងបាងកក និងទៅតាមតំបន់ទេសចរណ៍ល្បីៗ មួយ ចំនួនផ្សេងទៀត នៅ ក្នុងប្រទេសថៃ ៕
- អាន ៖ "ISIS ចប់ហើយ" អាល្លឹម៉ង់ លូកដៃ ធ្វើសង្គ្រាម ប្រឆាំង ISIS ក្រោយសភា អនុម័ត
ប្រែសម្រួល ៖ កុសល
ប្រភព ៖ foxnews,theguardian និង ដេលីម៉ែល