ព័ត៌មានកំសាន្ត ៖ ប្តីប្រពន្ធថ្មីថ្មោង Kong chansreymom និងលោក Seyha kem ពួកគាត់ទាំងទើបតែបានរៀបការកាលពីពេលថ្មីនេះផងដែរ ។ ហើយក៍ទើបតែត្រលប់មកពី Honeymoon នៅឯប្រទេសថៃដូចគ្នា ។
គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ២២ ខែឧសភានេះ មានព័ត៌មានមួយបានឲ្យដឹងពីគណនី Facebook ផ្ទាល់របស់អ្នកនាង Kong chansreymom ថា នាងបានធ្វើការបរិចាកទៅឲ្យលុយមួយចំនួនឲ្យទៅអ៊ុំស្រី ដែលគាត់កំពុងមានជម្ងឺទឹកនោមផ្អែម ជម្ងឺវង្វេង ហើយគាត់គ្មានទីពឹងមួយថែមទៀតផង ហើយនៅខាងក្រោមនេះជាមតិរបស់ អ្នកនាង Kong chansreymom ដោយបានដកស្រង់ចេញពី គណនី Facebook គាត់ដោយផ្ទាល់ ៖
"សួរស្តីចា ថ្ងៃនេះនាងខ្ញុំបានចុះមកមន្ទីពេទ្យសូវៀតផ្ទាល់មកមើលអ៊ុំស្រីម្នាក់មានឈ្មោះថា
អ៊ុក ឈុនឡេង មានអាយុ 59ឆ្នាំ ដែលគាត់កំពុងទទួលសំរាកព្យាបាលនៅទីនោះដោយគាត់កំពុងមានជម្ងឺទឹកនោមផ្អែម ជម្ងឺវង្វេង ហើយគាត់គ្មានទីពឹងនោះទេគាត់បានលែងលះជាមួយស្វាមីរបស់គាត់កាលពីឆ្នាំ 2003 គាត់មានកូនស្រីតែម្នាក់គត់តែពេលនេះកូនស្រីគាត់ទៅចោលគាត់បាត់ហើយបើគិតមកដល់ពេលនេះគឺរយះពេលជិត 1ឆ្នាំហើយអ្វីដែលសំខាន់បំផុតនោះគឺគ្រប់ពេលគាត់យំគឺតែងតែដង្ហោយហៅឈ្មោះកូនស្រីគាត់គ្រប់ពេលនេះហើយបើកូនស្រីរបស់គាត់បានឃើញពីអាការះរបស់ម៉ាក់ហើយត្រលប់មកវិញមកណាកុំទុកម៉ាក់ចោលព្រោះពេលនេះម៉ាក់ត្រូវការយើងណាស់
កូនរបស់អ៊ុំស្រីឈ្មោះថា "ស្រីរត្ម័" ហើយពិសេសនោះបើមានអ្នកណាចាប់អារម្មណ៍ផ្តល់ជាជំនួយ រឺក៍ចង់ដឹងពីពត៌មានលំអិតរបស់អ៊ុំស្រីអាចទាក់ទងមកលេខទូរស័ព្ទ : 016 515686
សូមអ្នកទាំងអស់គ្នាជួយ shares ដើម្បីអោយកូនស្រីគាត់បានដឹងអំពីរដំណឹងរបស់គាត់ហើយត្រលប់មករកគាត់វិញផង" ៕
ដោយ ៖ គន្ធា
ប្រភព ៖ ហ៊្វេសប៊ុក