CamNews

តារា 

គង់ ច័ន្ទ​ស្រីមុំ និង គឹម សីហា ផ្អែម​ល្ហែម ក្នុង​ឈុត​ប៊ីគីនី ​​លើ​​ដែន​​កោះ​​ឋាន​​សួគ៌ ​​Maldives

(ភ្នំពេញ)៖ ឆ្លើយតបតាមការសន្យា តារាសម្តែងអ្នកនាង គង់ ច័ន្ទស្រីមុំ និងស្វាមីលោក គឹម សីហា កាល​ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ពោលគឺបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ បានរយៈពេលជាង១ខែ ​អ្ន​កទាំ​ងពីរបាន​សម្រេចចិត្ត ធ្វើដំណើរកំសាន្ត ទៅកាន់ដែលកោះម៉ាលឌីវ (Maldives) ដែលជាទីកន្លែង​ផ្ដល់ជូនការកម្សាន្ត ពីសំណាក់តារាស្រីនាង យ៉ាន លីនដា គ្រាដែលនាងមិនបានចូលរួម ពិធីមង្គលការគូ​ស្នេ​ហ៍ខាងលើ រួចសន្យាត្រៀមការដូរពិសេស នៅកោះម៉ាលឌីវ រយៈពេល៣ថ្ងៃ។

ក្រោយពេលគូស្នេហ៍ អ្នកនាង គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា ដែលមានវត្តមានអ្នកនាង យ៉ាន លីនដា ទៅជាមួយផងនោះ ត្រូវបានគេកត់សម្គាល់ឃើញថា គូស្នេហ៍ថ្មោងថ្មី អ្នកនាង គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា បានបង្ហាញពីអារម្មណ៍ សប្បាយរីករាយផ្អែមល្ហែមខ្លាំង អំឡុង​ពេលកំពុងស្នាក់នៅ និងដើរកំសាន្តនៅលើដែនកោះឋានសួគ៌ ម៉ាលឌីវ។

តាមរយៈរូបថតជាច្រើនសន្លឹក ដែលត្រូវបានបង្ហោះចែកចាយ ជាសាធារណៈនៅលើបណ្តាញ ស​​ង្គមហ្វេសប៊ុករបស់ អ្នកនាង គង់ ច័ន្ទស្រីមុំ គ្រាដែលដើរកំសាន្ត នៅកោះម៉ាលឌីវនេះ ឃើញ​ថា ស្វាមី-ភរិយាមួយគូ​ ហាក់មានសេចក្តីសុខ ជាមួយអារម្មណ៍ស្រស់ថ្លា ជាទីបំផុត។ ​មិនត្រឹ​មតែ​ប៉ុណ្ណោះ សម្រាប់ឈុតស្លៀកលេងទឹករបស់ អ្នកនាង​ គង់ ច័ន្ទស្រីមុំ និងតារារៀមច្បងអ្នកនាង យ៉ាន លីនដា ក៏មានភាពសិចស៊ី មិនចាញ់នារីអឺរ៉ុប ប៉ុន្មានឡើយ។

ចង់ដឹងថា ដំណើរកំសាន្ត នៅលើដែលកោះម៉ាលឌីវ(Maldives) ពីសំណាក់អ្នកនាង គង់ ច័ន្ទស្រីមុំ និង​លោ​ក គឹម សីហា ព្រមទាំងម្ចាស់ការដូ អ្នកនាង យ៉ាន លីនដា មានលក្ខណៈសប្បាយរីក​រាយ ជា​មួយ​ទេសភាពផ្ទៃទឹកសមុទ្រ និងខ្យល់កាសបរិសុទ្ធ បែបរ៉ូមេនទិច យ៉ាងណានោះសូមទស្សនា រូបភាពខាងក្រោមនេះ ទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kong chansreymom