CamNews

ព័ត៌មានអន្តរជាតិ 

រោងការ ក្លាយជារោងបុណ្យខ្មោច ស្លាប់មនុស្ស ១៣៥​ នាក់ ក្រោយទ័ពអាកាស វាយប្រហារ ទម្លាក់គ្រាប់បែក

ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន   បរទេស អ័រតេ អោយដឹងថា រោងការ មួយកន្លែង បានក្លាយទៅជារោងបុណ្យ ខណៈមានករណីស្លាប់មនុស្សដល់ទៅ ១៣៥ នាក់ ក្រោយ មានការវាយប្រហារ តាមអាកាសដឹកមុខ ដោយកងកម្លាំង អារ៉ាប់ ប៊ីសាអ៊ូឌីដ ។ ទោះជាយ៉ាងណា ក៏ដោយចុះ កងកម្លាំងទ័ពអាកាស អារ៉ាប់ ប៊ីសាអ៊ូឌីដ ដែលមានបេសកម្ម នៅលើ ដែនអាកាស ប្រ ទេសយេម៉ែននោះ បានបដិសេធទទួលខុសត្រូវ ទៅលើសោកនាដកម្មមួយនេះ ។

ម៉ីស៊ីល ២ គ្រាប់ វាយប្រហារទៅលើ ពិធីមង្គលការមួយកន្លែង   នៅ  ក្នុងភូមិ Al-Wahijah ភាគខាង ត្បូងឆៀងខាង លិច ប្រទេស យេម៉ែន ។ សេចក្តីរាយការណ៍    ពី សំ ណាក់ សារព័ត៌មានក្នុងស្រុក យេម៉ែន អោយដឹងថា ពិធីរៀបមង្គលការខាងលើនេះ គឺត្រូវបានប្រារព្ធឡើង  ដោយបុរសក្នុងស្រុក ម្នាក់ ជាបេក្ខភាពកូនកំលោះ លោកជាបុគ្គលម្នាក់ មានទំនាក់ទំនងជាមួយនឹង  ក្រុមឧទ្ទាម Houthi ដែលជាក្រុម អទិភាព ជាគោលដៅវាយប្រហារ ដោយទ័ពអាកាស អារ៉ាប់    ប៊ីសាអ៊ូឌីដ ។ អង្គការ សហប្រជាជាតិ ប៉ាន់ប្រមាណអោយដឹងថា ជនរងគ្រោះ ប្រមាណ ១៣៥  នាក់ បានស្លាប់ក្នុងហេតុ ការណ៍វាយប្រហារលើកនេះ ក្នុងនោះ ភាគច្រើននៃជនរងគ្រោះ គឺជា  ស្រ្តី  និង កុមារ ។ អគ្គរដ្ឋលេ ខាធិការអង្គការ សហប្រជាជាតិ លោក បាន គីមូន បានធ្វើការថ្កោលទោស  ការ  វាយប្រហារ តាម អាកាសលើកនេះ ដោយបានគូសបញ្ជាក់ក្តែងៗអោយដឹងថា ៖ មិនត្រូវមានដំណោះស្រាយ យោធា ទៅលើបញ្ហាប៉ះទង្គិចក្នុងតំបន់នោះទេ​។ យ៉ាងណាមិញ លោក Rupert Colville អ្នកនាំពាក្យអោយ ឧត្តមស្នងការអង្គការសហប្រជាតិអោយដឹងថា ៖ នេះគឺជាការវាយប្រហារអាក្រក់បំផុត ចាប់តាំងពី មានការប៉ះទង្គិចគ្នានៅក្នុងតំបន់ ។

មន្រ្តីជាន់ខ្ពស់ នៃរដ្ឋាភិបាល ប្រទេស យេម៉ែន ផ្តល់ជា កិច្ច សម្ភាសន៍ ដល់សារព័ត៌មាន AP អោយ ដឹងថា ការវាយប្រហារ តាមអាកាសខាងលើនេះ គឺជាការ   វាយប្រហារ ពីសំណាក់ទ័ពអាកាស អា រ៉ាប់ប៊ីសាអ៊ូឌីដ ទៅលើ ពិធីមង្គលការមួយកន្លែង ទាំងកំហុសឆ្គង ។   ទោះជាយ៉ាងណាក៏ដោយចុះ កងកម្លាំងចម្រុះនៃការវាយប្រហារ តាមអាកាស បានប្រឆាំងទៅ   នឹងការចោទប្រកាន់មួយនេះ ថា ខ្លួនពិតជាមិនបានបើកការវាយប្រហារ តាមអាកាស នៅក្នុងតំបន់   នោះ ទេ ។ អ្នកនាំពាក្យអោយ កងកម្លាំងចម្រុះ អារ៉ាប់ ប៊ីសាអ៊ូឌីដ ទទួលបន្ទុកវាយប្រហារ តាមអាកាស លោក Ahmed al-Asseri អោយដឹងថា ៖ រយៈពេល ៣ ថ្ងៃចុងក្រោយនេះ   គ្មានការវាយប្រហារ តាម  អាកាស ពីក្រុមយើងខ្ញុំ នៅក្នុងតំបន់នោះទេ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Yemen