CamNews

សត្វតោជាច្រើក្បាលត្រូវបានគេសម្លាប់នៅ កេនយ៉ា( Kenya)

កេនយ៉ា៖ ប្រទេសកេនយ៉ា ជាប្រទេសមួយស្ថិតនៅទ្វីបអាហ្រ្វិកខាងកើត។ ទោះបីជាប្រទេស
នេះតូចបន្ដិចមែន​ តែប្រទេសនេះក៏សម្បូរធនធានធម្មជាតិ​ និងសត្វព្រៃដែរ។ ពពួកសត្វធំៗ
ជាច្រើនដូចជា​ ដំរី ខ្លា គោព្រៃ និងតោបានរស់នៅយ៉ាងកក់កុញនៅក្នុង​ព្រៃមួយដ៏ធំនៅជិត
ទន្លេ Nairobi។ ប៉ុន្ដែថ្មីៗតាមសេចក្ដីរាយការណ៍ពីភ្នាក់អភិរក្សសត្វព្រៃ កេនយ៉ា បានអោយ
ដឹងថាសត្វតោច្រើនជាង ៦ ក្បាលត្រូវបានគេសម្លាប់នៅក្រៅតំបន់ Nairobi។

តាមសេចក្កីរាយការណ៍ពីអាជ្ងាធរសត្វព្រៃបាននិយាយថា៖ សត្វតោចំនួន​៦ ក្បាលបានបាត់
ខ្លួនពីសួនឧទ្យានតំបន់ Nairobi កាលពីទី ២០ ខែ មិថុនា នេះ។ ការបាត់ចំនួនសត្វតោដ៏ច្រើន
នេះ បានធ្វើអោយអ្នកធ្វើការ និងអ្នកយាមសត្វព្រៃទាំងអស់មានការឆោឡោយ៉ាខ្លាំង ដែល
បណ្ដាលអោយពួកគេតាមរកសត្វតោទាំងនោះយ៉ាងស្វិតស្វាញបំផុត។

តាមប្រភពដដែលបានបន្ដថា សត្វតោទាំងនោះត្រូវបាន​ ពួកក្រុមឧទ្ទាមស្បែកខ្មៅបាននាំគ្នា
សម្លាប់ដោយលំពែង ខណះពេលដែលសត្វតោទាំងអស់នោះបានរត់ចេញពីទ្រង់ នាល្ងាចថ្ងៃ
ពុធ​ សប្ដាហ៍នេះ។ គួរបញ្ចាក់ផងដែរថា កន្លងមកក្រុមនេះបានសម្លាប់សត្វតោ និងសត្វរ៉ាប់
សិបក្បាលផ្សេងទៀតក្នុង​ និងជិតតំបន់នេះផងដែរ។ រដ្ឋាភិបាលកេនយ៉ា គិតយ៉ាងណានោះគេ
នៅ មិនទាន់ដឹងនៅឡើយទេ៕




ដោយ​៖ សារិន
ប្រភព៖ telegraph








Tags: news kenya kill animals