CamNews

យល់ដឹង 

រាត្រី​ដំបូង ​ពិតជា​គួរ​ឲ្យ​ខ្លាច​ណាស់​​មែន​​ទេ សម្រាប់​​មនុស្ស​ស្រី​?

(សុខភាព)៖ មនុស្សស្រីភាគច្រើន ខ្លាចបំផុតរាត្រីដំបូង ព្រោះថានាងបានគិតថា វាធ្វើឲ្យនាងឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែតាមការស្រាវជ្រាវ និងអ្នកឯកទេស បានបង្ហាញថា វាមិនដូច្នេះទាំងអស់នោះទេ។

មនុស្សប្រុសធ្វើឲ្យមនុស្សស្រី មានការឈឺចាប់ច្រើនយ៉ាង៖ ពួកគេធ្វើឲ្យមនុស្សស្រីខូចចិត្ត អាចធ្វើឲ្យមនុស្សស្រីភ្លេចអស់នូវអ្វីៗ ហើយតាមការស្រាវជ្រាវ បានឲ្យដឹងថា មនុស្សប្រុសក៏អាចធ្វើឲ្យរាងកាយ មនុស្សស្រីមានការឈឺចាប់ផងដែរ។

តាមការសិក្សាទៅលើស្ត្រីចំនួន ៣៩នាក់ ដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងទីក្រុងឡុងដ៍ បានបង្ហាញពីរបៀបដោះស្រាយការឈឺចាប់ អាស្រ័យលើវត្តមានដៃគូរបស់ពួកគេ។ ប៉ុន្តែអ្នកមិនចាំបាច់ឲ្យដៃគូរបស់អ្នក ទៅនៅបន្ទប់រង់ចាំទេ តែរឿងនេះក៏ល្អម្យ៉ាងដែរចំពោះមនុស្សស្រី ដែលចង់គេចពីភាពស្និទ្ធិស្នាលនៃស្នេហា។ មនុស្សស្រីកាន់តែគេច បទពិសោធន៏ឈឺចាប់របស់ពួកនាងនឹងកាន់តែមានច្រើន នៅពេលមានវត្តមានរបស់គូស្នេហ៍នាងលើកក្រោយ។

ស្របពេលជាមួយគ្នានេះដែរ ចំពោះមនុស្សស្រីដែលចង់បានភាពស្និទ្ធិស្នាល ចំពោះសេចក្តីស្នេហា វត្តមានរបស់គូស្នេហ៏ពិតជាគ្មានការឈឺចាប់ឡើយ។ លោកស្រីវេជ្ជបណ្ឌិត ob-gyn Marielena Guerra បាននិយាយថា វាមិនពិតទេដែលថាវត្តមានគូស្នេហ៏របស់អ្នក អាចធ្វើឲ្យអ្នកមានការឈឺចាប់។ វាអាស្រ័យលើទំនាក់ទំនងរបស់អ្នក ថាតើអ្នកមានទំនាក់ទំនង ជាមួយអ្នកដទៃដោយរបៀបណា។ ប្រសិនបើអ្នកជាមនុស្សម្នាក់ ដែលមិនជឿជាក់ ឬគ្មានទំនុកចិត្ត បទពិសោធន៏នៃការឈឺចាប់របស់អ្នក នឹងកាន់តែច្រើនឡើង នៅពេលមានវត្តមានគូស្នេហ៏របស់អ្នក ដោយមិនគិតដល់ពីផលប្រយោជន៏ និងការជួយរបស់គាត់។

តាមការសិក្សាដែលបានចេញផ្សាយ នៅក្នុងទស្សនាវដ្តី Pain  បានឲ្យដឹងថា មនុស្សស្រីដែលគ្មានទំនុកចិត្ត លើសេចក្តីស្នេហានឹងទទួលរងការឈឺចាប់ច្រើន ហើយទាមទារការព្យាបាលក៏ច្រើនដែរ បើប្រៀបធៀបជាមួយមនុស្ស ដែលមានទំនុកចិត្តលើសេចក្តីស្នេហា។

សរុបសេចក្តីមក ការផ្តល់កំណើតឲ្យកូនមិនមែនជាការឈឺចាប់ឡើយ។ វាជាបទពិសោធន៏យ៉ាងសំខាន់សម្រាប់ជីវិត។ ដូច្នេះត្រូវធ្វើវាឲ្យបានល្អ ឲ្យមានសុភមង្គលបំផុត៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips