កាលពី ពីរបីថ្ងែថ្មីៗនេះ មានដំណឹងលេចលឺថា Sony នឹងបញ្ឈប់ការអភិវឌ្ឍលើ Home Launcher របស់ខ្លួនលើគ្រប់ស្មាតហ្វូនបច្ចុប្បន្ន។ ក្រុមហ៊ុនដូចជាខិតជិតទៅដល់គំរោងសាកល្បង Launcher ថ្មីហើយ។
ដំណឹងបញ្ឃប់នេះវាហាក់បីដូចជាស្រពិចស្រពិលនៅឡើយ ទើបពេលនេះ នាង Erika Prymus ដែលស្ថិតក្នុងក្រុមអភិវឌ្ឍន៍ Home Launcher បានបញ្ចាក់យ៉ាងច្បាស់ថា "Sony បញ្ឈប់ការអភិវឌ្ឍលើ Home Launcherដែលកំពុងប្រើប្រាស់ សព្វថ្ងៃនេះ គឺដើម្បីធ្វើការអភិវឌ្ឍ Home Launcher ថ្មី"។
ហេតុអ្វីបានជា Sony ធ្វើដូចនេះ? ប្រហែលជាដើម្បីអោយ Support Gesture និង មុខងារពិសេស ថ្មីៗ របស់ Android P ហើយ។
ប្រភព៖ GSMarena