CamNews

តារា 

នាង Angelina Jolie បណ្តើរ​កូនៗ​ចេញ​​ពី​សណ្ឋាគារ​ស្ងាត់ៗ ខណៈ ....

(បរទេស)៖ រឿងរ៉ាវក្តីក្តាំរវាងកំពូលតារាហូលីវូតទាំងពីរ គឺនាង Angelina Jolie និងលោក Brad Pitt មិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ ដោយមហាជននៅតែតាមដានមើលថាតើនរណាដែលត្រូវតុលាការសម្រេចឲ្យមានសិទ្ធិគ្រប់គ្រងមើលថែកូនៗនោះ។

ប៉ុន្តែថ្មីៗនេះតារាស្រីដែលមានងារជាឯកអគ្គរាជទូតសុឆន្ទះរូបនេះកំពុងព្យាយាមបិទបាំងព័ត៌មានរបស់នាងជាមួយកូនហាក់មិនចង់ឲ្យអតីតស្វាមីដឹងថានាងកំពុងធ្វើអ្វីជាមួយពួកគេទេតែក្រុមប្រម៉ាញ់ព័ត៌មាននៅតែចាប់រូបភាពបាន ខណៈដែលនាងកំពុងចាកចេញពីសណ្ឋាគារមួយនៅរដ្ឋ Los Angeles ជាមួយកូនទាំង៦ កាលពីថ្ងៃទី៨ ខែធ្នូ កន្លងទៅនេះ។

ទោះបីយ៉ាងណា មហាជននិយាយថា ជម្លោះរឿងកូនៗនេះហាក់ដូច ជាស្មុគស្មាញណាស់សម្រាប់អ្នកទាំងពីរហើយចៅក្រមតម្រូវឲ្យពួកគេរង់ចាំដល់ខែមករា ឆ្នាំ២០១៧ ទើបបន្តចាត់ការក្តីនេះទៀត។ កន្លងមក Brad Pitt ប្រាប់តុលាការថា គេមានការបារម្ភពីកូនដែលពួកគេអាចមានការប៉ះពាល់ផ្លូវចិត្តនៅពេលកើតមានរឿងឪពុកម្តាយលែងលះគ្នានេះប៉ុន្តែមេធាវីតំណាងភរិយាលើកឡើងថា សម្តីនេះគ្រាន់តែជាខែលការពារខ្លួនឯងប៉ុណ្ណោះ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Angelina Jolie