CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះចម្បាំង ២ គ្រឿង ត្រូវហោះអម យន្តហោះ Air France ក្រោយគម្រាម វាយប្រហារ ភារវកម្ម អាវុធគីមី

ព័ត៌មានអន្តរជាតិ ៖ យន្តហោះចម្បាំងសហរដ្ឋអាមេរិក ២ គ្រឿង ចេញ​ ប្រតិបត្តិការ  ភ្លាមៗ ហោះទៅ អមយន្តហោះបារាំង នៃក្រុមហ៊ុនអាកាសចរណ៍ Air France សំដៅទៅ  កាន់ ទីក្រុង ញ៉ូវយ៉កសហរដ្ឋ អាមេរិក ព្រោះតែជើងយន្តហោះមួយនេះ ជាគោលដៅចម្បង វាយប្រហារភារវកម្ម ពីក្រុមអនាមិក ។


មន្រ្តីផ្លូវការ អាមេរិក អោយដឹងថា ពួកគេទទួលបានទូរស័ព្ទអនាមិក មានការ  គម្រាមប្រើប្រាស់អាវុធ គីមី វាយប្រហារនៅលើយន្តហោះ ។ គួរបញ្ជាក់ថា​ ភ្លាមៗ បន្ទាប់ពីហោះអម  ដំណើរ រហូតចុះចតនៅ ឯអាកាសយានដ្ឋានអន្តរជាតិ JFK Airport យន្តហោះ Air France Flight 22 ពីទីក្រុង ប៉ារីស ប្រទេស បារាំងនោះ ត្រូវបានអាជ្ញាធរពាក់ព័ន្ធ ចុះស្រាវជ្រាវ រកអាវុធគីមីមួយរំពេច   ទោះជាយ៉ាងណាក៏ដោយ ចុះ FBI បំភ្លឺអោយដឹងថា ពួកគេ ពុំបានរកឃើញ សព្វាវុធគីមីណាមួយ ឬអាវុធជាតិ  ផ្ទុះណាមួយនោះ ទេ ។


បើយោងតាមលោកស្រី J Peter Donald អ្នកនាំពាក្យអោយ FBI បញ្ជាក់ក្តែងៗ   អោយដឹងថា ៖ យន្ត ហោះ Air France flight ជើងហោះហើរ ២២ ត្រូវបានហោះអមដំណើរ មកកាន់អាកាសយានដ្ឋានអន្តរ ជាតិ John F Kennedy ដោយយន្តហោះចម្បាំង ២ គ្រឿង របស់ US Air Force ក្រោយ  ពីទទួលបាន សារគម្រាមតាមទូរស័ព្ទ​ ។ ក្រោយពីចុះចត ដោយសុវត្ថិភាព យន្តហោះខាងលើ ស្ថិត   នៅក្រោមការ ស៊ើបអង្កេត និងស្រាវជ្រាវភ្លាមៗ ប៉ុន្តែ​ គ្មានសេចក្តីរាយការណ៍    ថា បានរកឃើញ សារជាតិ គីមីណា មួយនោះទេ ។ គួរបញ្ជាក់ថា ទូរស័ព្ទអនាមិកខាងលើ  បាន ហៅ  គម្រាមទៅកាន់ មន្រ្តីប៉ូលីស នៅរដ្ឋ Maryland នៅម៉ោង ៦ និង ៣០ នាទី ថ្ងៃច័ន្ទ​ ដើមសប្តាហ៍នេះ ។ បើទោះបីជា ទូរស័ព្ទអនាមិកគម្រាម ពុំត្រូវចាត់ទុក ថាគួរអោយទុកចិត្តនោះ តែដើម្បីធានាអោយបាននូវសុខសុវត្ថិភាព យន្តហោះចម្បាំង ២ គ្រឿង ត្រូវហោះអមដំណើរ រហូតមានការចុះចត ដោយ    សហការណ៍ គ្នា ជាមួយនឹងរដ្ឋាភិបាល សហរដ្ឋអាមេរិក ក៏ដូចជា កាណាដា ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States UN White House FBI