CamNews

ព័ត៌មានបច្ចេកវិទ្យា 

ស្វែងយល់ពីមូលហេតុ ដែលត្រូវជ្រើសរើសភ្ជាប់អ៊ីនធឺណិតប្រើខ្សែកាបហ្វាយប័រអុបទិក

ស្វែងយល់ពីមូលហេតុ ដែលត្រូវជ្រើសរើសភ្ជាប់អ៊ីនធឺណិតប្រើខ្សែកាបហ្វាយប័រអុបទិក

អ៊ិនធឺណិត គឺជាផ្នែកដ៏សំខាន់មួយនៃសង្គម ដែលធ្វើឱ្យវាក្លាយជាប្រធានបទចាំបាច់មួយ ដែលយើងគួរស្វែងយល់ពីមូលដ្ឋានរបស់វា ជាពិសេស នៅពេលដែលយើង ធ្វើការប្រៀបធៀបក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិត  មានជាអាទិ៍ក្រុមហ៊ុនមេគង្គណិតជាដើម។

នៅពេលសិក្សាស្វែងយល់ពីចំណេះដឹងមូលដ្ឋាននៃបណ្ដាញអ៊ីនធឺណិត វាមានចំណុចសំខាន់ៗមួយចំនួនត្រូវពិចារណា រួមមានដូចជា ល្បឿនអ៊ីនធឺណិត អក្សរកាត់ និងប្រភេទផ្សេងគ្នានៃការចែកចាយអ៊ីនធឺណិត។ ល្បឿនអ៊ីនធឺណិត ត្រូវបានវាស់វែងជាចាំបាច់ ដើម្បីឱ្យដឹងថា ទិន្នន័យ ដែលបញ្ជូនទៅអ្នកប្រើប្រាស់ មានកម្រិតល្បឿនប៉ុនណា ក្នុងមួយវិនាទី។ ត្រង់ចំណុចនេះមានន័យថា ប្រសិនបើកម្រិតបញ្ជូនទិន្នន័(Bandwidth) ធំប៉ុនណា  ការផ្ទេរទិន្នន័យ ក៏អាចមានល្បឿនលឿនប៉ុណ្ណោះដែរ។

ជាតួយ៉ាង ទំព័របណ្ដាញជាមធ្យម(Webpage)  គឺត្រូវប្រើទំហំល្បឿនប្រហែល ១.៥ មេហ្កាបៃត៍ (MB) ខណៈពេល អ៊ីម៉ែលជាអត្ថបទ ដែលអ្នកទទួលបាន មានល្បឿនប្រហែល ១៥ គីឡូបៃ (KB) ។ ហ្វាល(File) MP3 មួយ ដែលអ្នកទាញយក គឺមានទំហំល្បឿនប្រហែល ៤ មេកាបៃ ហើយការទាញយកភាពយន្ត HD ត្រូវប្រើល្បឿន ១០ ជីហ្គាបៃ (GB) ។

ការពន្យល់ពីល្បឿនអ៊ីនធឺណិត

ចំណុចមួយ ដែលត្រូវពិចារណា នៅពេលធ្វើការប្រៀបធៀប ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត គឺសង្កត់ធ្ងន់ ទៅលើល្បឿនរបស់អ៊ីនធឺណិតតែម្ដង។ អក្សរកាត់មួយចំនួន ត្រូវបានប្រើ នៅពេលធ្វើការពន្យល់ ពីល្បឿនអ៊ីនធឺណិត។

ល្បឿន ដែលយឺតបំផុត គឺគិតជាគីឡូប៊ីត ក្នុងមួយវិនាទី។ ប៊ីត គឺជារង្វាស់ព័ត៌មានតូចបំផុត និងត្រូវបានប្រើប្រាស់ ដោយក្រុមហ៊ុនផ្តល់សេវាកម្មបណ្ដាញទូរស័ព្ទ រហូតដល់ល្បឿន ដើរកាន់តែលឿនជាងមុន។ មួយគីឡូប៊ីត ស្មើនឹង ១.០០០ ប៊ីត។ ជាមធ្យម ម៉ូដឹមដំណើរការតាមប្រព័ន្ធទូរស័ព្ទ ប្រតិបត្តិការ ក្នុងល្បឿនអតិបរមា ៥៦ គីឡូប៊ីតក្នុងមួយវិនាទី (56 Kbps) ប៉ុន្ដែទោះជាយ៉ាង ល្បឿនរបស់វា តែងប្រតិបត្ដិការពីចន្លោះ ៤០ ទៅ ៥០ គីឡូប៊ីតក្នុងមួយវិនាទី។

បន្ទាប់មកទៀត គឺការគិតជាគីឡូបៃ(KB) ក្នុងមួយវិនាទី។ មួយបៃ(Byte) ស្មើនឹង ៨ ប៊ីត(Bits) ហើយជាញឹកញាប់បៃ ត្រូវបានប្រើប្រាស់ជារង្វាស់ សម្រាប់ឯកសារ(File) នៅលើកុំព្យូទ័រ។ ជាមធ្យម រូបភាពនៅលើបណ្ដាញអ៊ីនធឺណិត មានល្បឿនប្រហែល ១,០០០ គីឡូបៃ ហើយនឹងចំណាយពេលប្រហែល ២ នាទី និង ២២ វិនាទីដើម្បីទាញយក នៅលើម៉ូដឹមដំណើរការតាមប្រព័ន្ធទូរស័ព្ទ ដែលកំពុងរត់ ក្នុងល្បឿនអតិបរមា។

 ១,០០០ ប៊ីត(Bits) ស្មើនឹងមួយគីឡូប៊ីត(Kilobit) ហើយ ១,០០០  គីឡូប៊ីត ស្មើនឹងមួយមេហ្កាប៊ីត (megabits) ។ ល្បឿនមេហ្កាប៊ីតនេះត្រូវបានគេហៅកាត់ថា Mbps  ឬមេហ្គាប៊ីត ក្នុងមួយវិនាទី។

MBs ជាពាក្យកាត់នៃការគិតជាមេកាបៃ(Megabytes)  ក្នុងមួយវិនាទី។ មួយមេហ្កាបៃ ស្មើនឹង ១,០០០ ម៉េហ្គាប៊ីត ហើយវាជាឯកតារង្វាស់សម្រាប់ឯកសារ(File) ដែលមានទំហំធំ។ ហ្វាលMP3 ធម្មតា គឺមានទំហំប្រហែល ៤ មេហ្កាបៃ  ហើយនឹងប្រើពេល ១ វិនាទី ក្នុងការទាញយកនៅលើអ៊ីនធឺណិត ដែលមានល្បឿន ២៥,៦  មេហ្គាប៊ីតក្នុងមួយវិនាទី។

កម្រិតបន្ទាប់គឺ Gbps   ឬការគិតជាជីហ្គាប៊ីត(Gigabit) ក្នុងមួយវិនាទី។ មួយជីហ្កាប៊ីត ស្មើនឹង ១២៥  មេហ្កាបៃ។ ល្បឿនអ៊ីនធឺណេតពាណិជ្ជកម្មលឿនបំផុតនាពេលបច្ចុប្បន្ននេះ ត្រូវបានវាស់វែង ជាជីហ្គាប៊ីត ក្នុងមួយវិនាទី ដូចជាសេវា ដែលបានផ្តល់ជូនអតិថិជន នៅក្នុងរដ្ឋធានី Minneapolis ដែលផ្ដល់អ៊ីនធឺណិត ក្នុងកម្រិតល្បឿន ១០ ជីហ្កាប៊ីត ក្នុងមួយវិនាទី ។ កម្រិតល្បឿនអ៊ីនធឺណិត  ១០ ជីហ្កាប៊ីត ក្នុងមួយវិនាទីនេះ មានន័យថា ជាមូលដ្ឋានអ្នកប្រើប្រាស់ នឹងអាចទាញយកខ្សែភាពយន្ដ ដែលពួកគេចូលចិត្ត ក្នុងរយៈពេលតិចជាងមួយវិនាទី នេះបើយោងតាមក្រុមហ៊ុនអ៊ីនធឺណិតអាមេរិក(US Internet) ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត នៅរដ្ឋធានី Minneapolis ។

ប្រភេទនៃការតបណ្ដាញអ៊ីនធឺណិត

ប្រភេទដំបូងនៃការតភ្ជាប់អ៊ិនធឺណិត គឺជាការតភ្ជាប់តាមបណ្ដាញទូរស័ព្ទ (dial-up connection )។ ការប្រើប្រាស់អ៊ីនធឺណិត ដោយបណ្ដាញទូរស័ព្ទនេះ ម៉ាស៊ីនកុំព្យូទ័រ នឹងត្រូវភ្ជាប់ជាមួយនឹងម៉ូដឹម។ អ៊ីនធឺណិតដំណើរការដោយបណ្ដាញទូរស័ព្ទនេះ គឺមានល្បឿនយឺតខ្លាំងណាស់ បើធៀបទៅនឹងបច្ចេកទេសតបណ្ដាញអ៊ីនធឺណិតទំនើបផ្សេងទៀត  ហើយអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណេតប្រភេទនេះ ពុំអាចប្រើទូរស័ព្ទរបស់ពួកគេបានទេ ខណៈដែលពួកគេកំពុងប្រើអ៊ិនធឺណិត។ ការតភ្ជាប់អ៊ីនធឺណិតតាម បណ្ដាញទូរស័ព្ទ មានល្បឿនជាមធ្យមចន្លោះពី ៤០  ទៅ ៥០ គីឡូប៊ីត ក្នុងមួយវិនាទី។

ការតភ្ជាប់អ៊ីនធឺណិតប្រភេទទីពីរ គឺការតភ្ជាប់តាមបណ្ដាញ DSL(Digital Subscriber Line) ដែលអនុញ្ញាតឱ្យទាំងការតភ្ជាប់អ៊ីនធឺណិត និងការតភ្ជាប់តាមទូរស័ព្ទ អាចបញ្ជូន ក្នុងពេលតែមួយដោយប្រើប្រេកង់ផ្សេងគ្នា។ ការតភ្ជាប់ប្រភេទនេះ ជាទូទៅអាចរកប្រើបាននៅទីក្រុង និងមិនសូវសម្បូរនោះទេ នៅក្នុងតំបន់ជនបទ ដោយសារតែវា រងផលប៉ះពាល់ដោយសារចម្ងាយ។ បច្ចុប្បន្ន ការតបណ្ដាញ DSL  មានមនុស្សនិយមប្រើច្រើនបំផុត។

បន្ទាប់មកទៀត គឺការតភ្ជាប់បណ្ដាញអ៊ីនធឺណិតតាមរយៈខ្សែកាប ដែលប្រើប្រាស់ខ្សែកាបដែលមានអ័ក្ខរួមគ្នា (coaxial Cable) ។ ដោយមានលក្ខណៈស្រដៀងគ្នានឹង DSL ការតបណ្ដាញប្រភេទនេះ ក៏ប្រើប្រេកង់ដែរ ប៉ុន្តែវាប្រើហ្វ្រេកង់ច្រើនផ្សេងគ្នា ជាជាងប្រើប្រេកង់តែពីរ ។ វាមានល្បឿនលឿនជាង ការតភ្ជាប់តាមបណ្ដាញទូរស័ព្ទបន្តិចផងដែរ។ បច្ចុប្បន្ន ល្បឿនអ៊ីនធឺណិតអប្បបរមាគឺមាន ៤ មេហ្កាប៊ីត ក្នុងមួយវិនាទី( 4 Mbps)  ជាល្បឿនសម្រាប់ទាញយក Fileដែលល្អប្រសើរសម្រាប់ការបើកមើលគេហទំព័រ ប៉ុន្តែវាមិនគ្រប់គ្រាន់ សម្រាប់ការទស្សនាវីដេអូឡើយ។



បន្ទាប់មកទៀត គឺការតភ្ជាប់បណ្ដាញអ៊ីនធឺណិត តាមរយៈខ្សែកាបហ្វាយប័រអុបទិក(Fiber Optic Cable) ដែលមានល្បឿនលឿនខ្លាំង បើធៀបជាមួយនឹងការតភ្ជាប់បណ្ដាញផ្សេងទៀត។ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតមួយចំនួន កំពុងចាប់ផ្តើមអនុវត្តការផ្គត់ផ្គង់សេវានេះ ហើយល្បឿនរបស់វា អាចលឿនជាង ការតបណ្ដាញអ៊ីនធឺណិតផ្សេងទៀតរាប់រយដង ។ ខ្សែកាបហ្វាយប័រអុបទិក ប្រើពន្លឺជាសំខាន់ដើម្បីផ្ទេរ ឬបញ្ជូនព័ត៌មាន ដែលជាមូលហេតុធ្វើឱ្យបណ្ដាញអ៊ីនធឺណិតប្រភេទនេះដើរលឿន ។

សេវាឥតខ្សែ(Wireless broadband) គឺជាការតភ្ជាប់បណ្ដាញអ៊ីនធឺណិតមួយប្រភេទទៀត និង ប្រើការតភ្ជាប់ខ្សែកាប សម្រាប់ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត( ISP) បន្ទាប់មកវាបញ្ជូនរលកវិទ្យុចេញក្រៅ។ អតិថិជនចូលដំណើរការអ៊ីនធឺណិតតាមរយៈអង់តែន ដែលស្រូបយករលកវិទ្យុ។ ឧបករណ៍ឥតខ្សែ(Wireless Device) និងប្រដប៊ែន (Broadband) សេវាអ៊ិនធឺណិត បង្កើតបានជាបណ្តាញអ៊ីនធឺណិតឥតខ្សែរបស់អ្នក ហើយតំបន់ ដែលមានសេវានេះ គេឱ្យឈ្មោះថា Hotspots។ ហាងកាហ្វេ និងបណ្ណាល័យជាច្រើន ផ្តល់ជូននូវសេវាអ៊ីនធឺណិត Hotspots នេះ ក្នុងការផ្តល់នូវសេវាកម្មអ៊ីនធឺណិតឥតខ្សែ ដូចជាតំបន់ទីប្រជុំជន នៅក្នុងទីក្រុងធំៗ និងព្រលានយន្តហោះធំៗ និងសាកលវិទ្យាល័យ។

សូមទំនាក់ទំនងមកមេគង្គណិតឥឡូវនេះ ដើម្បីទទួលបានសេវាអ៊ីនធឺណិតល្បឿនលឿន ដោយប្រើខ្សែកាបអុបទិកសម្រាប់លំនៅឋាន និងការិយាល័យរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរសព្ទ ៖ 023 22 66 22│093 22 25 00

គេហទំព័រ៖ www.mekongnet.com.kh



 



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ www.techtimes.com