CamNews

យល់ដឹង 

ទ្រឹស្តីថ្មីស្តីពីមូលហេតុដែលបុរស​ ចូលចិត្តដើមទ្រូងស្ត្រី


តើមូលហេតុអ្វីទៅបានជាបុរសគ្រប់រូបប្រាថ្នាចង់មើល និងស្ទាបបបោះអង្អែល ដើមទ្រូង ដ៏
សែនទ្រលុកទ្រលន់ហើយមូលក្បំរបស់ស្ត្រី? អ្នកវិទ្យាសាស្ត្រពំបានសិក្សាវិភាគពីរឿងនេះពី
មុនឡើយ ក៏ប៉ុន្តែឥឡូវនេះការបកស្រាយបានធ្វើឡើងហើយ ​ ដោយអ្នកវិទ្យាសាស្ត្រផ្នែកប្រ
ព័ន្ធប្រសាទម្នាក់។

លោក Larry Young សាស្រ្តាចារ្យខាងសតិវិទ្យាម្នាក់ នៅឯសាកលវិទ្យាល័យ អេមូរី ដែល
បានសិក្សាពីប្រព័ន្ធប្រសាទដែលទាក់ទងនឹងឥរិយាបទរបស់មនុស្ស   បានគិតថាការចាប់
កំនើតរបស់ក្មេងប្រុសមានទំនាក់ទំនងជាមួយម្តាយ ដែលបានមកពីការបំបៅដោះ ហេតុដូច
នេះហើយបានជាបុរសចាប់អារម្មណ៍ដើមទ្រូងស្ត្រី។ ក៏ប៉ុន្តែមិនមានន័យថាបុរសនៅតែជា
កុមារាដែលនៅបៅដោះម្តាយឡើយ។

លោកបានបន្តថា ចុងសុដនរបស់ស្ត្រី ធ្វើឲ្យស្ត្រីមានអារម្មណ៍ផ្លូវភេទ នៅពេលដែលដៃគូររួម
ភេទស្ទាបប៉ះ ឬបបោះអង្អែល។ ចំណែកឯបុរសវិញក៏អាចសំរើបអារម្មណ៍ខ្លួនឯងបានដែរនៅ
ពេលដែលបានឃើញ ឬប៉ះសុដនដ៏ទ្រលុកទ្រលន់របស់ស្ត្រី ហើយដៃគូទាំងពីរក៏ចាប់ផ្តើមមាន
អារម្មផ្លូវភេទរៀងៗខ្លួន។ ហេតុនេះហើយទើបបុរសចង់ឃើញ និងស្ទាបអង្អែលសុដនស្ត្រី។

លោក Young បានបង្កើតនូវទ្រឹស្តីរបស់គាត់ដែលទាក់ទងនឹងទំនាក់ទំនងរវាងសរសៃប្រសាទ
មនុស្សជាមួយនឹងដើមទ្រូង បោះពុម្ពរៀបរៀងនៅក្នុងសៀវភៅមួយ “The Chemistry Between
Us” ឆ្នាំ២០១២ហើយ៕

ដោយ៖ ថារី

ប្រភព៖ .livescience.