CamNews

ផលិតផលថ្មី 

សុនខយន្ដចេះហឹតក្លិន និងស្វែងរកជនរងគ្រោះ

ក្រុមអ្នកវិទ្យាសាស្ដ្រនៃប្រទេស អង់គ្លេង មួយក្រុម កំពុងអនុវត្តគម្រោងបង្កើតសុនខ
សិប្បនិមិត្តដែលមានលទ្ធភាពអាចរកឃើញជនរងគ្រោះដែលត្រូវបានកប់ក្នុងគំនរបាក់
បែកដោយសាររំជួយដីឬដោយមូលហេតុផ្សេងៗ។


ក្រុមអ្នកវិទ្យាសាស្ដ្រ នៃសកលវិទ្យាល័យ Loughborough ដែលដឹកនាំដោយលោក
Paul Thomas កំពុងធ្វើការសម្រេចជាចុងក្រោយនូវគំរូសុនខយន្ដ ដែលត្រូវបានបង្កើត
ឡើងដើម្បីជួយដល់បេសកកម្មសង្គ្រោះជនរងគ្រោះដោយធម្មជាតិ។

សុនខយន្ដនេះ អាចរកឃើញជនរងគ្រោះនៅក្រោមគំនរបាក់បែកដោយការហឹតក្លិន
ពិសេសដែលកើតឡើងដោយការដកដង្ហើមរបស់មនុស្ស។

ក្រុមអ្នកវិទ្យាសាស្ដ្របានឱ្យដឹងថា ឧបករណ៍របស់ពួកគេអាចរកឃើញចំហាយ aceton
និងamoniac ដែលមាននៅក្នុងខ្យល់ដង្ហើមរបស់អ្នកដែលបានចូលរួមក្នុងការពិសោធ
របស់ពួកគេ។ ក្នុងការពិសោធនេះ អ្នកវិទ្យាសាស្ដ្របានស្នើឱ្យអ្នកស្ម័គ្រចិត្ត ៨ នាក់ចូល
ទៅក្នុងធុងធំមួយក្នុងរយៈពេល ៦ ម៉ោងដើម្បីជំនួសឱ្យការដែលជនរងគ្រោះត្រូវជាប់
នៅក្រោមគំនរបាក់បែកឬក្រោមដី។

ខ្យល់ដង្ហើមរបស់ក្រុមអ្នកស្ម័គ្រចិត្តទាំងនោះត្រូវបានស្រូបចូលទៅក្នុងបំពង់មួយដែល
មានលាយឡំដោយវត្ថុធាតុដែលយើងតែងឃើញនៅក្នុងគំនរបាក់បែក ដូចជា បេតុង
និងកញ្ចក់ជាដើម។ ក្រោយមក លោក Thomas ពិនិត្យទៅលើសារជាតិដែលសុនខ
យន្ដនេះហឹតបាន។

ទន្ទឹមនឹងហឹតក្លិនស្គាល់សារធាតុ amoniac និង acetone សុនខយន្ដនេះក៏អាចរកឃើញ
ធាតុ carbon dioxide (CO2) និង isoprene ផងដែរ។ទោះជាយ៉ាងនេះក្ដី ដោយសារតែ
វត្ថុធាតុនៅក្នុងកន្លែងកើតហេតុពិតមិនមែនមានតែ បេតុង និងកញ្ចក់នោះទេ ដូច្នេះ ការ
ពិសោធនៅតែត្រូវបានធ្វើបន្ដ ។

លោក Thomas បានមានប្រសាសន៍ថា ឧបករណ៍ sensor នេះដំណើរការយ៉ាងមានប្រ
សិទ្ធិភាព ហើយនៅក្នុង ១ ម៉ោង ឧបករណ៍នេះអាចរកឃើញតម្រុយរបស់ជនរងគ្រោះ។

បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្រកំពុងបន្ដការពិសោធជាច្រើនថែមទៀតសម្រាប់ករណី
ដែលជនរងគ្រោះត្រូវជាប់នៅក្រោមដីឬក្រោមគំនរបាក់បែកក្នុងរយៈពេលយូរជាងនេះ
ដើម្បីស្វែងយល់ពីសារធាតុដែលបានបញ្ចេញពីមនុស្សដែលត្រូវអត់អាហារជាច្រើនថ្ងៃ ក៏ដូចជាស្វែងយល់ពីជាតិគីមីដែលបានរកឃើញនៅក្នុងគំនរបាក់បែក ៕

ដោយ ៖សូរីយ៉ា
ប្រភព ៖ whatsontianjin

Tags: electronicelectronic dogfind victimsscienceloughboroughpaul thomas