CamNews

បច្ចេកវិទ្យា 

Samsung Electronics អះ​អាង​ថា«ដើម្បី​ជោគ​ជ័យ លើ​បណ្តាញ The Internet of Things គឺ​ត្រូវ​តែ​បើក​ទូលាយ»

បច្ចេកវិទ្យា ៖ នាយកប្រតិបត្តិ BK Yoon បានបង្ហើបប្រាប់ក្នុងពិព័ពរណ៌ផលិតផលអន្តរជាតិ CES 2015 អំពីគម្រោងបង្កើតលទ្ធភាពឥតដែនកំណត់លើ ប្រព័ន្ធបណ្តាញបច្ចេកវិជ្ជា Internet of Things (IoT)” ដែលអាចធ្វើឲ្យគ្រប់របររបស់ប្រើប្រាស់អាចទាក់ទងគ្នាបានដោយស្វ័យប្រវត្តិ

ថ្ងៃទី 5 មករា 2015 លោក BK Yoon ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics បាន ផ្តល់សុន្ទរកថានៅក្នុងពិព័រណ៍ផលិតផលអេឡិចត្រូនិកអន្តរជាតិ (CES) លើកិច្ចជម្រុញ និងសហការគ្នាកាន់តែខ្លាំង លើគ្រប់វិស័យចំពោះដំណោះស្រាយលើលទ្ធភាពនៃ  “ប្រព័ន្ធបណ្តាញបច្ចេកវិជ្ជា IoT” ដែលអាចធ្វើឲ្យរបររបស់ប្រើ ប្រាស់អាចទាក់ទងគ្នាបានដោយស្វ័យប្រវត្តិ។

លោក BK Yoon បានបន្ថែមទៀតនិយាយថា "ប្រព័ន្ធបច្ចេកវិជ្ជាបណ្តាញ IoT នេះមានសក្តានុពលក្នុងការផ្លាស់ប្តូរសង្គម សេដ្ឋកិច្ច និងជីវិតរស់នៅ។ វាគឺជាការងាររបស់យើងដើម្បីសម្រេចជោគជ័យបានជាមួយគ្នាទំាងក្នុងវិស័យតែមួយ និងវិស័យផ្សេងគ្នា ដើម្បីធ្វើឲ្យគ្រប់យ៉ាងក្លាយជាការពិតដូចការសន្យាទុករបស់ IoT។”

ហើយលោកក៏បានសង្កត់ធ្ងន់ថា ប្រព័ន្ធបច្ចេកវិជ្ជាបណ្តាញ IoT ជាផ្នែកស្នូលរបស់យើងដើម្បីសម្របទៅនឹងជីវិតរស់នៅ។ IoT មិនមែនជាវត្ថុនោះទេ ប៉ុន្តែប្រៀបបានទៅនឹងមនុស្សដែលអាចធ្វើការប្រាស្រ័យទាក់ទងរវាងគ្នាបាន។

នៅឆ្នាំ 2017 ទូរទស្សន៍ Samsung ទំាងអស់នឹងក្លាយជាឧបករណ៍អេឡិចត្រូនិក IoT ដោយអាចធ្វើការទំនាក់ទំនង ឬបញ្ជាទៅរបស់ប្រើប្រាស់ផ្សេងៗ ហើយក្នុងរយៈពេល 5 ឆ្នាំ គ្រប់ផលិតផលអេឡិច​ត្រូនិក Samsung នឹងត្រូវវិវឌ្ឍដោយដាក់បញ្ចូលប្រព័ន្ធបណ្តាញបច្ចេកវិជ្ជា IoT ដើម្បីពង្រីកបន្ថែមលើឧបករណ៍ IoT នៅក្នុងទីផ្សារ។ 

លោកក៏បានសង្កត់ធ្ងន់ថែមទៀតថា សារៈសំខាន់ចំពោះអ្នកសរសេរកម្មវិធីក្នុងការតម្លើង IoT និងបានប្រកាសថា Samsung នឹងបោះទុនប្រមាណជាង 100 លានដុល្លារ ទៅក្នុងសមាគន៍អ្នកសរសេរកម្មវិធីក្នុងឆ្នាំ 2015។

-ការពង្រីកឧបករណ៍អេឡិចត្រូនិក IoT និងសមាសធាតុផ្សំ។ ក្នុងយុគសម័យ IoT ប្រព័ន្ធសេនស័រ (sensors) ក្លាយជាបច្ចេវិជ្ជាដ៏អស្ចារ្យ និងក៏ជាសមាសធាតុផ្សំសំខាន់មានទ្រង់ទ្រាយកាន់តែតូច ដើម្បីដាក់បញ្ចូលទៅក្នុងគ្រប់របស់របរប្រើប្រាស់ ជាមួយប្រសិទ្ធភាពថាមពលកាន់តែខ្លំាង។

លោក Yoon  បានបកស្រាយអំពីបច្ចេកវិជ្ជាប្រព័ន្ធសេនស័រទំនើបចុងក្រោយរបស់ Samsung ដែលអាចធ្វើការវិភាគ និងសិក្សាបានយ៉ាងច្បាស់ពីបរិស្ថានជុំវិញ ក៏ដូចជាផ្តល់នូវសេវា និងដំណោះស្រាយដ៏ត្រឹមត្រូវ។

ឧទាហរណ៍៖ ក្រុមហ៊ុន កំពុងអភិវឌ្ឍប្រព័ន្ធសេនស័រថ្មីដែលអាចយកចលនាបំលាស់ទីនៃកំទេចវត្ថុដ៏តូចបំផុត។

ក្រុមហ៊ុនក៏កំពុងសិក្សាលើបន្ធះឈីប ដូចជាបន្ទះប្រព័ន្ធកុំព្យូទ័រ (ePOP) និងប្រព័ន្ធប្រតិបត្តិការជីវសាស្ត្រ ដែលមានថាមពលខ្ពស់ និងតូចដើម្បីភ្ជាប់ទៅឧបករណ៍អេឡិចត្រូនិកទូទៅជាពិសេស នាឡិកា និងទូរស័ព្ទ។ 

ក្រុមហ៊ុន Samsung ផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកប្រមាណជាង 665 លានគ្រឿង និងកំពុងបន្តបង្កើនថែមទៀត។ ក្រុមហ៊ុនក៏បានត្រៀមបញ្ចេញ និងធ្វើការភ្ជាប់ឧបករណ៍អេឡិចត្រូនិក និងវត្ថុដែលនៅជុំវិញខ្លួនយើងផងដែរ។ ហើយក្រុមហ៊ុន Samsung ក៏ចំណាយទឹកប្រាក់ប្រមាណជាង 100 ដុល្លារ ក្នុងការផ្គង់ផ្គង់ដល់សមាគមន៍ អ្នកសរសេរកម្មវិធីសម្រាប់ឆ្នាំ 2015 លើការពង្រឹងកម្មវិធី និងពង្រីកបន្ថែមព្រឹត្តិការណ៍ធំធំរបស់សមាគមន៍អ្នកសរសេរ កម្មវិធីនេះ។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ http://global.samsungtomorrow.com/CES2015 

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជា ដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិកចំនួន 286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com


Tags: Science Samsung Electronics