CamNews

ព័ត៌មានអន្តរជាតិ 

Mitsubishi ពីជប៉ុន សុំអភ័យទោស ជាផ្លូវការ និងប្រវត្តិសាស្រ្ត ចំពោះ ឈ្លើយសឹកសង្គ្រាម អាមេរិក

ព័ត៌មានអន្តរជាតិ ៖ សាជីវកម្ម Mitsubishi របស់ ប្រទេស ជប៉ុន បានធ្វើការសុំអភ័យទោស ជាប្រវត្តិ សាស្រ្ត សម្រាប់ការប្រើប្រាស់ឈ្លើយសឹក សហរដ្ឋអាមេរិក ជា ទាសករ ការងារអំឡុងសង្គ្រាមលោក លើកទី ២ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។


មន្រ្តីប្រតិបត្តិជាន់ខ្ពស់ លោក Hikaru Kimura បានស្តែងចេញនូវការសោក ស្តាយជាទីបំផុត នៅក្នុង ទីក្រុង Los Angeles សហរដ្ឋអាមេរិក​ ពីប្រធានបទ ការប្រើប្រាស់ឈ្លើយ  សឹក សហរដ្ឋអាមេរិក ជា ទាសករការងារ ដោយដាក់អោយធ្វើការ ជាមួយ មីន ដំណើរការដោយ សហគ្រាសរបស់ខ្លួន ។ មាន ជំនឿជាក់លើកឡើងអោយដឹងថា នេះគឺជាលើកដំបូងហើយ ក្នុងទំព័រប្រវត្តិសាស្រ្ត ដែលមានជាការ សុំអភ័យទោសជាផ្លូវការ ពីប្រទេស ជប៉ុន ។


ម្នាក់ ក្នុងចំណោម ២ ទៅ ៣ នាក់ នៃក្រុមឈ្លើយសឹក សហរដ្ឋអាមេរិកមានឱកាសរស់រានមានជីវិត ដែលធ្លាប់បង្ខំអោយបម្រើការ នៅក្នុងប្រទេស ជប៉ុននោះ ចេញមុខមក   ទទួលការសារភាពទោសកំ ហុសជាផ្លូវការ ពោលជាអ្នកតំណាងទទួលយកការសារភាពទោស។ ស្ថិតនៅក្នុងវ័យ ៩៤ ឆ្នាំ លោក តា James Murphy អោយដឹងថា ថ្ងៃនេះ គឺជាថ្ងៃដ៏រុងរឿងជាទីបំផុត សម្រាប់ រយៈពេល ៧០ ឆ្នាំមក នេះដែលពួកយើងចង់បានជាទីបំផុត ។


ជាការពិត   ខ្ញុំ យក ចិត្ត ទុកដាក់ជាខ្លាំង ទៅលើ សុន្ទរកថា សុំ    អភ័យ ទោស កំហុស របស់លោក Kimura ខណៈជាការសុំទោស ដ៏មានភាពស្មោះត្រង់ បន្ទាបខ្លួន និង បង្ហាញចេញពីតថភាពពិត នៃ ប្រវត្តិសាស្រ្ត ។ ពួកយើងសង្ឃឹមថា ពួកយើងនឹងបន្តឆ្ពោះទៅមុខបន្ថែមទៀត ចាប់ពីពេលនេះតទៅ និងមានការស្វែងយល់ពីគ្នាកាន់តែប្រសើរឡើង ពោល ទំនាក់ទំនងល្អ និង ជិតស្និទ្ធ ជាមួយនឹង ប្រ ទេសសម្ព័ន្ធមិត្ត ប្រទេសជប៉ុន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news Mitsubishi