CamNews

កីឡាអន្តរជាតិ 

បារាំង ឈ្នះ​អាល់​បា​នី ២-០ តែ​​ស្វីស បាន​​ត្រឹម​​ស្មើ ១-១ ទល់​នឹង​រ៉ូម៉ានី ក្នុង Euro 2016 យប់​មិញ

(ក្រុងម៉ាកសី)៖ ក្រុមម្ចាស់ផ្ទះមាន់គកបារាំង បានបន្ថែម៣ពិន្ទុទៀតឈរនៅកំពូលតារាងនៃពូល A ជាមួយនឹងការយកឈ្នះជម្រើសជាតិ​អាល់​បា​នី​ ២-០ តែ​ស្វីស និង​រ៉ូម៉ានី បាន​ម្នាក់​១​ពិន្ទុ ក្រោយ​ស្មើ លទ្ធ​ផល ១-១ ក្នុង Euro 2016 យប់​មិញ​នេះ។

តាមរយៈសារព័ត៌មាន Sky Sports បានឲ្យដឹងថា ៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យបារាំង សំលឹងឃើញកៅអីវគ្គ១៦ក្រុមកាន់តែច្បាស់ ដែល​ជា​ការ​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Antoine Griezmann នៅ​នាទី​ទី​៩០ និង​មិត្ត​រួម​ក្រុម Dimitri Payet នៅ​នា​ទី​ទី​៩០+២ ក្នុង​ពហុកីឡ​ដ្ឋាន Valdrome ស្ថិត​ក្នុង​ទី​ក្រុង Marseille ដែលមានអ្នកទស្សនាផ្ទាល់ចំនួន ៦៣៦៧០នាក់។

សូមបញ្ជាក់ផងដែរថា បារាំង ត្រូវជួបក្រុមជម្រើសជាតិស្វីស នៅរាត្រីម៉ោង ២រំលងអាធ្រាត្រថ្ងៃទី១៩ មិថុនា ក្នុងប្រកួតទី៣បញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល A ក្រោយ​ឆ្លង​កាត់​២​ប្រកួត​មិន​ដែល​បរាជ័យ គឺ​ឈ្នះ​ក្រុម​រ៉ូម៉ានី ២-១ និងឈ្នះអាល់បានី ២-០ យប់មិញទៀត ឈរកំពូលតារាង គ្រាដែលស្វីសតាមពីក្រោយ មាន៤ពិន្ទុ បន្ទាប់ទទួលបាន១ពិន្ទុ ពេលស្មើ ១-១ ជាមួយរ៉ូម៉ានីទៀត។

ក្នុងការប្រកួតសន្សំពិន្ទុនេះដែរ ក្រុមលេខ១ និងលេខ២ ដែលមានពិន្ទុខ្ពស់ជាងគេនៃពូលនីមួយៗឡើងទៅវគ្គ១៦ក្រុម គ្រាដែលក្រុមឈរ​នៅ​លេខ​៣ ចំនួន​៤​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ក៏ត្រូវឡើងទៅដែរ ដោយទម្លាក់តែ៨ក្រុមចេញតែប៉ុណ្ណោះ ក្នុងចំណោម២៤ក្រុមដែលបានឡើងមកវគ្គចែកពូលក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 លើកទី១៥ នៅប្រទេសបារាំងនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Euro 2016