CamNews

ម្តាយប្តឹងប៉ូលិស ដោយសារគ្រូបង្រៀន កាត់សក់កូនប្រុស

សង្ហបុរី៖ ស្រ្តីជាម្តាយក្មេងប្រុស អាយុ​ ១២ឆ្នាំម្នាក់ បានដាក់ពាក្យប្តឹងប៉ូលិស បន្ទាប់ពីគ្រូ
បង្រៀន  កូនប្រុសរបស់គាត់  នៅសាលាបឋមសិក្សមួយ  ក្នុងប្រទេសសង្ហបុរី  បានកាត់
សក់កូនប្រុសរបស់គាត់ ១ម៉ោង មុនពេលចូលប្រលង កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

យោងតាមបណ្តាញសារពត៌មាន    straitstimes   បានឱ្យដឹងថា   ម្តាយក្មេងប្រុសលោក
ស្រ្តី  Serene  Ong  បានដាក់ពាក្យប្តឹងប៉ូលិស    និងបានស្តីបន្ទោសគ្រូបង្រៀនកូនប្រុស
របស់គាត់យ៉ាងចាស់ដៃ ដោយសារតែ គ្រូបង្រៀនរូបនោះ បានកាត់សក់  និងធ្វើខូចសក់
កូនប្រុសគាត់ ជាពិសេស បានយកថ្លៃសេវាកាត់សក់ចំនួន ៦០ដុល្លារ ថែមទៀតផង។

លោកស្រ្តី  Serene Ong  បានអះអាងថា  គ្រូបង្រៀនរូបនោះ មានឈ្មោះ កញ្ញា Belinda
Cheng ជាគ្រូបង្រៀននៅសាលាបឋមសិក្សាUnity ដែលបានគំរាមគំហែងកូនប្រុសរបស់
គាត់ឱ្យកាត់សក់មុនចូលប្រលង បើមិនដូច្នោះទេ គេនឹងត្រូវដកចេញពីការប្រលង៕

ដោយ៖ វណ្ណៈ
ប្រភព៖ straitstimes


Tags: SINGAPORETeacher cuts pupil's hair mum files police report