កំសាន្ត ៖ ថ្មីៗនេះបានលេចលឺពាក្យចចាមអារាមថា នាង JunJera Junpitakchai នឹងត្រូវចូលសម្តែងរឿងភាគថ្មីនៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃ ហើយការងារដែលនាងទទួលបាននេះដោយសារតែមាន លោក Mario Maurer ជាមិត្តប្រុសតាមជួយ ដើម្បីបានសម្តែង ។
គ្រាន់តែបានលឺដំនឹងនេះភ្លាម លោក Mario Maurer បាននិយាយថា ខ្លួនមិនបានជួយអ្វីនាងដើម្បីទទួលការងារនេះឡើយ ។ ចំពោះលោក គាត់តែងតែគាំទ្រនាង ហើយតទៅមុខទៀត គាត់នឹងរួមការងារជាមួយមិត្តស្រី ឬអត់ លោក Mario Maurer នៅមិនដឹងច្បាស់នៅឡើយទេ ។
តារាសម្តែងវ័យ ២៩ ឆ្នាំរូបនេះ បានសារភាពទាំងទឹកមុខស្រស់ស្រាយថា ខ្លួនពិតជាត្រេកអរនៅពេលដែលបានឃើញសង្សារខ្លួន ទទួលបានឱកាសពិសេសបែបនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar