CamNews

រថយន្ត 

Toyota ត្រៀមគម្រោង ជំនាន់ថ្មី Toyota Mirai 2016 ដែលជាប្រភេទរថយន្ដមិនប្រើ សាំង ម៉ាស៊ូត ហ្គាស

យានយាន្ដ៖ ក្រុមហ៊ុនរថយន្ដ តូយូតា បានបង្ហាញពីគម្រោងថ្មី សម្រាប់ម៉ូដែល Toyota Mirai ជំនាន់​ក្រោយ គឺស៊េរីឆ្នាំ ២០១៦ ដែលជាប្រភេទរថយន្ដ ប្រើបច្ចេកវិទ្យាទំនើប ទាំងរូបរាង បច្ចេកទេសច្នៃម៉ូត និងប្រព័ន្ធគ្រប់គ្រង។ 

កាលពីដើមឆ្នាំ ២០១៥ ក្រុមហ៊ុនបានពញ្ញាក់ស្មារតីអតិថិជន ម្ដងរួចទៅហើយ ពីគម្រោងលើក ដំបូងលើពិភព​លោក ដែលមិនធ្លាប់មាន គឺជាប្រព័ន្ធរថយន្ដដែលប្រើប្រាស់ដុំបំលែងថាមពល អ៊ីដ្រូសែន ខុសប្លែកគ្នាទាំង​ស្រុង នឹងប្រភេទថយន្ដផ្សេង ដែលប្រើប្រាស់ ថាមពលសាំង ម៉ាស៊ូត ហ្គាស នឹង ហាយប្រីថ។ ភាពទំនើបនេះ ផងដែរ មិនត្រឹមតែប្រព័ន្ធគ្រប់គ្រងថាមពលនោះទេ​ បើសូម្បីតែរូបរាង នឹងការច្នៃម៉ូត គឺកាន់តែប្លែកដាច់ ស្មើរ​តែមិននឹកស្មានដល់​។ 

ចំណែកមកកាន់ជំនាន់ថ្មីនេះ ក្រុមហ៊ុនបានកាន់តែបង្កើនស្នាដៃច្នៃម៉ូត រឹតតែទំនើប ជាងមុនទៅទៀត ដោយផ្ដោត លើរូបរាង កាន់តែសង្ហា ប្លែក ទាន់សម័យ ប៉ុន្ដែសូមបញ្ជាក់ឡើងវិញថា សម្រាប់កម្លៃងម៉ាស៊ីន គឺមិនមានកែប្រែនោះទេ ដោយផ្ដោតសំខាន់លើ ថាមពល កម្លាំង គឺ ១៥២សេះ ដំណើរការដោយសមាសភាព ៤ម៉ាស៊ីន ដដែល។ 

តោះទស្សនារូបភាពខាងក្រោម ៖ 

ដោយ ៖ អឿ អ៊ុយ

ប្រភព៖ Topspeed 


Tags: vehicle Toyota Mirai 2016