១. ផ្តោតថាមពលលើកិច្ចការ ដែលផ្តល់គុណតម្លៃខ្ពស់៖ ក្បួន 80/20 ចែងថា កិច្ចការដែលយើងធ្វើ គឺមានតែ 20% ប៉ុណ្ណោះ ដែលបង្កើតប្រាក់ចំណូល ភាគច្រើនដល់យើង ចំណែកឯ 80% ទៀត បង្កើតប្រាក់ចំណូលបានតែ 20% ប៉ុណ្ណោះ នៃប្រាក់ចំណូលសរុប។ ដូច្នេះដើម្បីបង្កើនប្រាក់ចំណូល ឲ្យបានកាន់តែច្រើនឡើង គេគួរយកចិត្តទុកដាក់ ធ្វើកិច្ចការ 20% ដែលផ្តល់គុណតម្លៃខ្ពស់នោះ ឲ្យបានកាន់តែច្រើនឡើង និងមានប្រសិទ្ធភាពឡើង។ ចំណែកកិច្ចការ 80% ទៀត គេគួរកាត់បន្ថយ ឬទម្លាក់ឲ្យថ្នាក់ក្រោម ជួយធ្វើ ឬជៀសវាងកុំធ្វើ។ ចូរព្យាយាមធ្វើបែបនេះ ជាដរាប នោះចំណូលរបស់អ្នក មុខតែនឹងកើនទ្វេដង។
២. ខ្ចីកម្លាំងគេប្រើ៖ មានន័យថាខ្ចីប្រាក់គេប្រើ ខ្ចីពេលវេលាគេប្រើ ខ្ចីចំណេះគេប្រើ ឬខ្ចីបទពិសោធន៍អំពីជោគជ័យនិងបរាជ័យគេប្រើ គឺចេះស្រូបទាញយកចំនុចសំខាន់ ដែលមានគុណតម្លៃ សម្រាប់កិច្ចការខ្លួន មកប្រើប្រាស់ បូកផ្សំនិងធនធានផ្ទាល់ខ្លួន ធ្វើឲ្យទទួលបានជោគជ័យ កាន់តែធំធេងឡើង។
៣. បង្កើនល្បឿន៖ គ្រប់កិច្ចការដែលអ្នកធ្វើ ចូរធ្វើវាឲ្យបានកាន់តែលឿន ជាងមុនជាដរាប។
៤. បង្កើតក្រុមការងារ៖ ដើម្បីបង្កើនថាមពល ឆ្ពោះទៅរកគោលដៅ អ្នកត្រូវចេះចាត់ចែង ចងក្រងក្រុមការងារ។ ថាមពលការងារជាក្រុម ដែលបណ្តុំទៅដោយសមត្ថភាព និងជំនាញផ្សេងៗគ្នា គឺជាកម្លាំងដ៏សំខាន់ នាំឆ្ពោះទៅរកជោគជ័យ។
រូបមន្តទាំងបួនខាងលើ មានលក្ខណៈសាមញ្ញ ងាយស្រួលនិយាយ តែអាចនឹងពិបាកអនុវត្តន៍។ ហេតុនេះ គេត្រូវតែមានសេចក្តីអំណត់ និតតាំងចិត្តអនុវត្តន៍ខ្ជាប់ខ្ជួន ទើបទទួលបានផល។
អ្នកនិពន្ធ ៖ Brian Tracy
ប្រភព៖ salarean.com
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង