CamNews

ព័ត៌មានអន្តរជាតិ 

យ៉ាងហោច ១០ នាក់ស្លាប់ ខណៈសំណង់ អាគារ កំពង់សាងសង់ បាក់រលំ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស euro- newsដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះ អោយដឹងថា នៅប្រទេសថៃ ពោលគឺ ស្ថិតនៅក្នុងខេត្ត សាមុត ប្រាកាន់ ផ្ទាល់តែម្តង យ៉ាងហោចណាស់ មនុស្ស ១០ នាក់បាន ស្លាប់បាត់បង់ជីវិត ក្នុងករណីបាក់រលំ សំណង់អាគារ កំពុងសាងសង់មួយកន្លែង ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា ជាមួយនឹងការបាក់រលំសំណង់អាគារ កំពុងតែស្ថិតនៅក្រោមការសាងសង់ នៅឯ ការដ្ឋានខាងលើ ក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន Italian-Thai Development នៅក្នុងនោះ មិនត្រឹមតែបាន បណ្តាលអោយមនុស្ស ស្លាប់បាត់បង់ជី វិតដល់ទៅ ១០ នាក់ តែប៉ុណ្ណោះទេ តែក៏បានបណ្តាលអោយ មនុស្ស ១៦ នាក់ផ្សេងទៀត បានរង របួសធ្ងន់ និង ស្រាល ដូចគ្នាដែរ ។

គួររំឭកផងដែរថា បើយោងតាមការអះអាងជាជំហានដំបូង សរបញ្ជាក់អោយដឹងថា មូលហេតុ ដែលនាំអោយមានករណី បាក់រលំ អាចបណ្តាលមកពី ការបាក់ធ្លាក់ជណ្តើរយន្ត ពីដំបូង ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ euronews


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia Protest US USA