CamNews

ព័ត៌មានអន្តរជាតិ 

TPP ឬ កិច្ចព្រមព្រៀង​​ ​ពាណិជ្ជកម្ម​ ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក សម្រេចជាផ្លូវការ ៥ តុលា ២០១៥

ព័ត៌មានអន្តរជាតិ ៖​ ៥ តុលា ២០១៥ គឺជាថ្ងៃប្រវត្តិសាស្រ្តពិភពលោកថ្មីមួយផ្សេងទៀត ស្ពីពី កិច្ច ព្រមព្រៀង ពាណិជ្ជកម្មឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិក ឬ TPP (Trans Pacific Partnership) រវាងប្រ ជាជាតិ ទាំង ១២ សម្រេចជាផ្លូវការ ។

គួរបញ្ជាក់ថា សហរដ្ឋ ​អាមេរិក​និង​ប្រទេស​បណ្តា​ប្រទេស​ចំនួន​១១ តាម ជាប់  ​មហាសមុទ្រ​ប៉ាស៊ី ហ្វិក​ បាន​ឈាន​ដល់កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ​ ដែល  ​នឹង​កាត់​បន្ថយ​របាំង​សេដ្ឋកិច្ច​ កំណត់​បទដ្ឋាន​ពលកម្ម​និង​បរិស្ថាន និង​​​​  ​ការពារ    ​កម្មសិទ្ធិ​បញ្ញា​របស់មហាក្រុម​ហ៊ុន​ដែល​គេ​ស្គាល់​ថា សាជីវកម្ម​ពហុជាតិ (multinational corporations) ។

កិច្ច ​ព្រមព្រៀង​ដែល​មាន​ឈ្មោះ​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ ប៉ាស៊ីហ្វិក ឬTPP (Trans Pacific Partnership) ត្រូវ​បាន​គេ​ឯកភាព​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ នៅ​ក្រោយ​ពេល​មាន​ការ​ចរចា​ដ៏​វែង​អន្លាយ​នៅ​ទី​ក្រុង​អាត្លាន់តា (Atlanta)  សហរដ្ឋ​អាមេរិក ។  គួររំឮក   ថា អាមេរិក ជប៉ុន និង​ប្រទេស ​ចំនួន ១០ ទៀត (អូស្ត្រាលី ព្រុយណេ កាណាដា ឈីលី ម៉ាឡេស៊ី  ម៉ិច ស៊ិក ពេរូ សិង្ហបុរី នូវែលហ្សេឡង់ ​និង វៀតណាម) ដែល​តំណាង ឲ្យ ៤០​ភាគរយ    នៃ​  សេដ្ឋកិច្ច​ពិភពលោក បាន​រកឃើញ កិច្ចព្រមព្រៀង ​​​ពាណិជ្ជកម្ម​ឆ្លង​មហាសុទ្រ​ប៉ាស៊ីហ្វិក ឬ TPP (Trans Pacific Partner - ship) ។

គួរបញ្ជាក់ថា តាំងពី ​ឆ្នាំ ២០០៨ ការចរចា ដើម្បី​បង្កើត​កិច្ច   ព្រមព្រៀង អន្តរប៉ាស៊ីហ្វិក ធ្លាប់ ​ជួប បរាជ័យ ជាច្រើន​ដង ដោយសារ​តែ​ការនិយាយ​មិនត្រូវគ្នា រវាង​ប្រទេស​ដែល​ ត្រូវ​ចូលរួម​ជា​សមា ជិក ជាពិសេស ជប៉ុន និង​អាមេរិក   ។  ចំណុច​សំខាន់  ដែល​ ភាគី ​នៅ​តឹងសសៃក ធ្លាប់​និយាយ​មិនត្រូវគ្នា មាន​និយាយ​តាំងពី រយៈពេល នៃ​ការការពារ​កម្មសិទ្ធិ​បញ្ញា របស់​ ថ្នាំពេទ្យ ផលិតផល​ទឹកដោះគោ ដែលត្រូវ​នាំចេញពី អូស្តា្រលី ទៅ​កាណាដា ឬ​គ្រឿងដំឡើង​  រថយន្ត ដែល​ជប៉ុន​ត្រូវ​នាំចូល​ទៅ​អាមេរិក៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី, វីអូអេនិងអ័រអេសអ៊ី


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news US Obama TPT