CamNews

ព័ត៌មានអន្តរជាតិ 

ពេលប្រហារជីវិត នាងខ្ញុំនឹងមិនបិទមុខ ព្រមទាំង ច្រៀងបទ "Magic Moments" នាវិនាទីបាញ់សម្លាប់ចោល

ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជាជីដូន  ជនជាតិអង់គ្លេស ដែលជាប់ទោស រង់ចាំតែការកាត់ទោសប្រហារជី វិតនៅឥណ្ឌូនេស៊ីនោះ បានសរសេរ សំបុត្រ ទៅកាន់ក្រុមគ្រួសាររបស់ខ្លួន ដោយលោកស្រី មានជំនឿ ជាក់អោយដឹងថា លោកស្រីអាចនឹងនាំយកទៅប្រហារជីវិត គ្រប់ពេលទាំងអស់ ។

ស្ថិតនៅក្នុងវ័យ ៥៨ ឆ្នាំ លោកស្រី Lindsay Sandiford អះអាងអោយមានក្តីរំពឹងទុកមុនថា លោកស្រី អាចនឹងស្លាប់ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពី មានការកាត់ទោសប្រហារជីវិត អ្នកទោសគ្រឿង ញៀនបរទេស ៧ នាក់ កាលពីសប្តាហ៍កន្លងទៅនេះ ញ៉ាំងអោយមានការផ្ទុះការតវ៉ា ពីអន្តរជាតិ ។

"ការកាត់ទោស​ប្រហារជីវិតនាងខ្ញុំ ជិតកើតមានឡើងហើយ ខណៈនាងខ្ញុំបានដឹងជាក់ច្បាស់ថា អាច នឹងស្លាប់គ្រប់ពេលទាំងអស់ ព្រោះថា ថ្ងៃស្អែកអាចនឹងមានការនាំខ្លួននាងខ្ញុំ ពីពន្ធនាគារ យកទៅប្រ ហារជីវិតក៏ថាបាន" លោកស្រី Sandiford បានសរសេរដោយមានការគូសបញ្ជាក់អោយដឹងពីកាសែត អង់គ្លេស the Mail នៅថ្ងៃអាទិត្យនេះ "ខ្ញុំបាទចាប់ផ្តើមសរសេរ ពាក្យ លាជាលើកចុងក្រោយ ទៅកាន់ សមាជិកគ្រួសាររបស់នាងខ្ញុំ" ។

មិនត្រឹមតែប៉ុណ្ណោះ ស្រ្តីជាជីដូន ជនជាតិអង់គ្លេសម្នាក់នេះ បានអះអាង ពីគម្រោង និងផែនការរបស់ ខ្លួនអោយដឹងថា លោកស្រី គ្រោងនឹងច្រៀងបទ "Magic Moments" នៅពេលដែលប្រឈមមុខនឹង ការកាត់ទោសប្រហារជីវិត បាញ់សម្លាប់ចោល "ខ្ញុំនឹងមិនពាក់របាំងមុខ បិទភ្នែកនោះទេមិនបានន័យ ថានាងខ្ញុំក្លាហាននោះទេ តែនាងខ្ញុំពិតជាមិនចង់លាក់បាំង នាងខ្ញុំចង់ពួកគេសម្លឹងឃើញនិងមើល មកខ្ញុំ នៅពេលដែលពួកគេបាញ់សម្លាប់នាងខ្ញុំ" ។​ លោកស្រីបន្តអោយដឹងថាអ្វីដែលលោកស្រីសោក ស្តាយខ្លាំងជាទីបំផុតនោះគឺ មិនដែលបានជួបមុខ ចៅស្រីរបស់ខ្លួន វ័យ ២ ឆ្នាំ ដែលបានចាប់កំណើត បន្ទាប់ពីលោកស្រី ត្រូវបានចាប់ឃាត់ខ្លួន ។​

គួររំឮកថា លោកស្រី Sandiford ត្រូវបានជាប់ទោសស្លាប់ នៅលើកោះ បាលី ឆ្នាំ ២០១៣ ក្រោយរង​ការចោទប្រកាន់ ពីបទរត់ពន្ធគ្រឿងញៀនខុសច្បាប់ ។ មន្រ្តីគយ បានរកឃើញ កូកាអ៊ីន មានតម្លៃ ប្រមាណ ២,៤ លានដុល្លារ លាក់នៅក្នុងបាត វ៉ាលី លោកស្រី នៅពេលដែល លោកស្រីបានធ្វើដំណើរ ដល់កោះបាលី ក្រោយហោះចេញពី ប្រទេស ថៃ កាលពីឆ្នាំ ២០១២ ។ គួរបញ្ជាក់ថា លោកស្រី ក៏បាន ឆ្លើយសារភាពនូវទោសកំហុសដូចគ្នាដែរ បន្ទាប់ពីមានការចាប់ឃាត់ខ្លួន ដោយលើកឡើងអោយដឹង ថា លោកស្រី ព្រមលាក់បាំង រត់ពន្ធកូកាអ៊ីន ពិតប្រាកដមែន ក្រោយពីឧក្រិដ្ឋជនគ្រឿងញៀនគម្រាម សម្លាប់កូនប្រុសរបស់លោកស្រី ៕

- អាន ៖ មឈូស ៨ នាំចេញពីពន្ធនាគារ ទាំងយប់ ក្រោយកាត់ទោសប្រហារជីវិត បងធំ គ្រឿងញៀន ៨ នាក់ យប់មិញ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news World news Unt news Hot news Malaysia Execution