កាលពីថ្ងៃអាទិត្យថ្មីៗនេះ Taylor Swift បានទៅសួរសុខទុក្ខ អ្នកជំងឺនៅឯ មន្ទីរពេទ្យ Children's Hospital Boston ព្រមទាំងបាននាំយកបទចំរៀងជាកាដូ មានអត្ថន័យដ៏ជ្រាលជ្រៅសំរាប់ កុមារាអាយុ ៧ឆ្នាំម្នាក់។ កុមារា Jordan Nickerson គឺជាអ្នកជំងឺមហារីកឈាម កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យនោះ។
Taylor Swift បានជជែកគ្នា និងលេងហ្គេមជាមួយកុមារានោះ ហើយព្រមទាំងបានស្តាប់គេ ច្រៀងផងដែរ។ ជាពិសេស នៅពេលដែល Taylor Swift បានច្រៀងបទដ៏ល្បីរបស់នាង ១បទគឺ "We Are Never Ever Getting Back Together" បានធ្វើឲ Jordan រំភើប សប្បាយ រីករាយយ៉ាងខ្លាំង។ ហើយគេក៏បានព្យាយាមច្រៀងតាមនាងផងដែរ។
កាលពីមុន Taylor Swift បានធ្វើឲអ្នកគាំទ្ររបស់នាងទូទាំងពិភពលោកស្រក់ទឹកភ្នែក ដោយសារបទចំរៀង១បទគឺ "Ronan"។ Ronan គឺជា ឈ្មោះរបស់ក្មេងប្រុសអាយុ៤ឆ្នាំ ដ៏ក្លាហានម្នាក់ ដែលបានស្លាប់ដោយសារជំងឺមហារីក។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ kenh14