កំសាន្ត ៖ ក្នុងនាមជាកូនប្រុសម្នាក់ តារាសម្តែងថៃរូបនេះ ចង់តបស្នងសងគុណអ្នកម្តាយ ដោយសម្រេចចិត្តបំបួស ក្រោយពីទើបតែរៀនចប់មិនទាន់បានប៉ុន្មានផង ។
លោក Chatburirak pat ត្រូវបានគេស្គាល់ថាជាប្អូនប្រុសពៅរបស់តារាសម្តែងល្បីឈ្មោះពីរដួងគឺ លោក Boy Pakorn Chatborirak និង Nong Thana Chatborirak ។
តួប្រុសក្នុងរឿង "បុផ្ផាលាក់លម្អង" បានប្រាប់អ្នកកាសែតនៅក្នុងស្រុកថៃថា លោកនឹងធ្វើពិធីនេះដើម្បីសងគុណដល់អ្នកម្តាយបណ្តូលចិត្តរបស់ខ្លួន ដើម្បីទុកជាការសងគុណ ។
គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងកើតឆ្នាំ ១៩៨៩ រូបនេះបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Chulalongkorn University ។ ហើយការបំបួសរបស់លោកនឹងត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៣០ ខែតុលាខាងមុខ នៅវត្តមួយ នៅឯទីក្រុងបាំងកក ប្រទេសថៃ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar