CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះរោងចក្រ គីមី អ្នកស្លាប់កើនដល់ ៥ នាក់ហើយ

ព័ត៌មានអន្តរជាតិ ៖ ករណីផ្ទុះឆេះ រោងចក្រគីមី Mitsubishi Materials ភាគកណ្តាលប្រទេសជប៉ុន កាលពីរសៀល ថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ យ៉ាងហោចណាស់ បានសម្លាប់មនុស្ស ៥ នាក់ ខណៈ ពេលដែល ១២ នាក់ផ្សេងទៀត បានទទួលរងរបួស នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយពី គេហទំព័រ សារព័ត៌មាន បរទេស CNN ក៏ដូចជា យោងតាមសម្តី មន្រ្តីប៉ូលីស ប្រចាំក្រុង Yokkaichi ។

ដើមឡើយ បើតាមការអោយដឹង ពីនាយកដ្ឋាន ពន្លត់អគ្គីភ័យ Yokkaichi គូសបញ្ជាក់អោយដឹងថា ដំបូង មានមនុស្ស ១៧ នាក់ រងរបួស ដោយនៅក្នុងនោះ ៥ នាក់ បានទទួលរងរបួសធ្ងន់ ។ គួរបញ្ជាក់ ផងដែរថា ករណីគ្រោះថ្នាក់ ផ្ទុះឆេះរោងចក្រ គីមីមួយនេះ បានកើតឡើង អំឡុងពេលដែលមានប្រតិ បត្តិការថែទាំ និង សម្អាត នៅក្នុងរោងចក្រ ។ បើយោងតាមសម្តីមន្រ្តីប៉ូលីស ប្រចាំតំបន់អះអាងថា គ្រោះថ្នាក់ផ្ទុះឆេះ បង្កើតបានជាអគ្គីភ័យលើកនេះ បានឆាបឆេះ មានរយៈពេល ដល់ទៅ ១០ នាទីមុន នឹងមានកិច្ចអន្តរាគមន៍ រំលត់ទៅវិញ ។

គួររំឭកផងថា ក្រុង Yokkaichi ដែលជាទីកន្លែងកើតហេតុនោះ មានចម្ងាយ ប្រមាណជាង ៣២០ គ.ម ពីក្រុង តូក្យូ ប្រទេស ជប៉ុន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN


Tags: Japan Asia Tokyo Int news Unt news Blast