CamNews

ព័ត៌មានអន្តរជាតិ 

ផូស៊ីល ពូជ ដាយនូស័រ សាហាវ ប្រសិទ្ធនាម ជា កំពូលអ្នកសម្លាប់ ត្រូវបាន កម្មករសំនង់ ជីករកឃើញ

ព័ត៌មានអន្តរជាតិ ​៖   Pinocchio Rex ជាពូជដាយនូស័រ មួយដ៏សាហាវ ហើយវាគឺជាករណីដ៏កម្រ ជាទីបំផុត ខណៈផូស៊ីលរបស់វា ត្រូវបានរកឃើញ នៅក្នុងប្រទេសចិន ដោយក្រុមការងារ ជាកម្ម ករ    សំណង់នេះ   បើយោងតាមការដកស្រង់  អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយញូវ ។

ប្រភពដដែលបន្តអោយដឹងថា ពូជ​​​​   សត្វ ដាយនូស័រ​ មានច្រមុះ និង លលាដ៍ក្បាល​ វែង អមទៅ ដោយធ្មេញមុតស្រួច មួយនេះ ត្រូវបានជីករកឃើញ    ដោយបុរសម្នាក់  បម្រើការ អោយការដ្ឋាន សាងសង់មួយកន្លែង មានទីតាំង ស្ថិតនៅក្នុងក្រុង Ganzhou ប្រទេសចិន ។

Dr Steve Brusatt ជាអ្នកជំនាញ មកពីសកលវិទ្យាល័យ Edinburgh ក្រោយពីមានការសហការ គ្នារវាងអ្នកជំនាញ នៅក្នុងប្រទេសចិន   ដោយធ្វើការសិក្សា ទៅលើ  ផូស៊ីល  ដែលបានរកឃើញ នោះ បញ្ជាក់អោយដឹងថា វាពិតជាពូជដាយនូស័រ ដ៏អស្ចារ្យមួយ ពីព្រោះថា ផូស៊ីល ដែលបានរក ឃើញនោះ មានសឹងតែគ្រប់ផ្នែកទាំងអស់ ។

បើទោះជាវាមាន ភាពស្រដៀងគ្នា  ទៅនឹង  បណ្តាផូស៊ីល  ដាយនូស័រផ្សេងៗទៀត ដែលបានរក ឃើញនៅលើពិភពលោក ក៏ដោយចុះ តែបើតាមការអះអាង  បញ្ជាក់អោយដឹងថា ពូជដាយនូស័រ មួយនេះ គឺជាពូជដ៏កម្រមួយ ខណៈវាគឺជាកំពូលអ្នកប្រយុទ្ធ និង លាក់ពួន ខ្លាំងបំផុត ។

គួររំឭកថា អ្នកវិទ្យាសាស្រ្ត ជំនាញ អះអាងបន្ថែមអោយដឹងថា ពូជដាយនូស័រ មួយនេះ ធ្លាប់មាន វត្តមានរស់នៅលើ ភពផែនដី តាំងពី  ៦៦ លានឆ្នាំមុខ   ពោលនៅចុង  យុគសម័យ Cretaceous ខណៈវាមានឈ្មោះដើម Qianzhousaurus sinensis ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ


Tags: Int news Unt news Breaking news USA US United States Carlifornia Kentucky Dinosaur