CamNews

តារា 

ស្ងាត់ៗ! កំលោះសង្ហា Mario ទិញកាដូពិសេសជូនមិត្តស្រី ជាកាដូមនុស្សស្រីភាគច្រើនប្រាថ្នាចង់បាន

ព័ត៌មានកំសាន្ត ៖ មនុស្សសម័យនេះទៅណាមកណាតែងតែរូបថតទុកជាអនុស្សាវរីយ៍ ព្រោះថាបើមិនបានថតរូបទេ ហាក់បីដូចជាមិនបានទៅយ៉ាងចឹង ដូច្នេះហើយទើបគេចូលចិត្តថតរូបស្អាតៗទុុកជាការចងចាំល្អទៅថ្ងៃក្រោយ ។ 

ហើយកាលពីថ្ងៃទី​ ២៩ ខែមីនានេះ កំលោះសង្ហា Mario Maurer បានទិញកាដូពិសេសជូនមិត្តស្រី ជាកាដូមនុស្សស្រីភាគច្រើនប្រាថ្នាចង់បាន នោះគឺ កាមេរ៉ា ព្រោះគាត់ដឹងថា មិត្តស្រីរបស់គាត់គឺចូលចិត្តថតរូប ដូច្នេះហើយទើបគាត់ទិញវាជាកាដូឲ្យនាង ពិតជាយល់ចិត្តមនុស្សស្រីមែន លោក Mario នេះ ព្រមទាំងចំណាយពេលទៅញុំអាហារពេលល្ងាចជាមួយយ៉ាងផ្អែមល្អែមទៀតផង ។ 

នាង JunJera Junpitakchai ដែលជាមិត្តស្រីរបស់លោក Mario Maurer បានបន្តទៀតថា នាងមិនបានស្នើរឲ្យមិត្តប្រុសទិញរបស់ដែលមានតម្លៃសម្រាប់នាងនោះគឺ គ្រាន់តែចំណាយពេលនៅក្បែរគ្នាបែបនេះគឺគ្រប់គ្រាន់ហើយ ប៉ុន្តែក៏អរគុណសម្រាប់កាមេរ៉ាដ៏ស្រស់ស្អាតមួយនេះ ។ ទោះបីជាគ្មានការ Surprise អ្វីក៏ដោយ ប៉ុន្តែ លោក Mario Maurer បាននាំទៅញុំអាហារពេលល្ងាចនៅកន្លែងដ៏ស្រស់ស្អាតមួយ ហើយថតរូបជាមួយគ្នាយ៉ាងផ្អែមល្អែម គ្រាន់តែមិនអាចបង្ហោះជាមួយគ្នាបាន ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Mario Maurer JunJera Junpitakchai