កំសាន្ត ៖ កំពូលតារាសម្តែងល្បីឈ្មោះ លោក Mario Maurer ថ្មីៗនេះ កំពុងតែលេចធ្លាយដំណឹងថា ខ្លួននឹងសាងសង់ផ្ទះវីឡាធំមួយអោយអ្នកម្តាយតែម្នាក់គត់ ក្នុងតម្លៃមិនគួរឲ្យជឿ ។
ផ្ទះដែលនឹងសាងសង់នេះ មានតម្លៃប្រមាណជាង ១០ លានបាតឯណោះ ដូច្នេះហើយទើប Mario Maurer ខំប្រឹងធ្វើការអត់សម្រាក ដើម្បីយកលុយច្រើនដល់ថ្នាក់នេះ ព្រោះអ្នកម្តាយជាទីស្រលាញ់ ពិតជាកូនប្រុសដ៏ល្អពិសេសមែន ។
តួប្រុសក្នុងរឿង "Pee Mak" បន្ថែមទៀតថា ការពន្យារពេលសាងសងផ្ទះនេះ គឺជាកំហុសរបស់លោក ដោយសារតែខ្លួនពិតជាមមាញឹកក្នុងវិស័យសិល្បៈពិតមែន ។
គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងខែក្រោយនេះ តារាសម្តែងវ័យ ២៩ ឆ្នាំរូបនេះ នឹងចាប់ផ្តើមថតរឿង "Thong Eak Mor Yah Tah Chaloang" ជាមួយនឹងតារាស្រីល្បីឈ្មោះមួយដួង ដែលលោកមិនធ្លាប់ជាមួយគ្នាពីមុនមកគឺនាង Kimmy Kimberley ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook