CamNews

តារា 

ការពិតចឹងសោះបានជាប្អូនប្រុស Boy Pakorn និងសង្សារ សម្រេចចិត្តចែកផ្លូវគ្នា!!

ថៃ ៖ យោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត អ្នកស្រី Ngam Thip ដែលត្រូវជាម្តាយរបស់តារាល្បីប្រចាំប្រទេសថៃ គឺលោក Boy pakorn និងត្រូវជាម្តាយរបស់លោក Nong Thana ផងដែរ ។ អ្នកស្រីបានថ្លែងប្រាប់អ្នកកាសែតថា កូនប្រុសរបស់ខ្លួនទាំងអស់សុទ្ធតែមិនទាន់ម្ចាស់ចិត្តនៅឡើយទេ ។ 

នៅក្នុងនោះផងដែរ មានមនុស្សជាច្រើនចង់ដឹងចង់លឺអំពីទំនាក់ទំនងរវាងតារាសម្តែងស្រីនាង Vill Wannarot និងលោក Nong Thana ។ នៅក្នុងកិច្ចសម្ភាស៍មួយផ្សេងទៀត គឺលោក Nong Thana បានសារភាពថា ខ្លួនពិតជានៅលីវពិតមែន ។ លោកបាននៅម្នាក់ឯងជាយូរណាស់មកហើយ បន្ទាប់ពីបែកគ្នាជាមួយនិងមិត្តស្រី ព្រោះអ្នកទាំងពីរមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ឲ្យគ្នា ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

តារាសម្តែងវ័យ ៣១ ឆ្នាំបានបន្ថែមទៀតថា គាត់មានអារម្មណ៍ពិបាកយ៉ាងខ្លាំង ដោយសារតែអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេល ៣ ឆ្នាំមកហើយ ។ រីឯចំណុចសំខាន់ដែលធ្វើឲ្យ លោក Nong Thana និងនាង Vill Wannarot បែកបាក់គ្នាព្រោះពេលវេលា មិនមែនជនទី ៣ នោះទេ ។ 

គូស្នេហ៍នេះចាប់ផ្តើមកសាងទំនាក់ទំនងស្នេហានៅក្នុងឆ្នាំ ២០១៥ បើទោះបីជាពួកគេធ្វើការនៅក្រោមស្ថាបន័ផ្សេងគ្នាក៏ដោយចុះ ។​ គួរបញ្ជាក់ឲ្យដឹងទៀតថា លោក Nong Thana គឺជាប្អូនប្រុសរបស់លោក Boy Pakorn ។ 

ថ្មីៗនេះ លោក Nong Thana គឺជាតារាសម្តែងឯករាជ្យ ។ រីឯនាង Vill Wannarot គឺជាតារាសម្តែងនៅក្រោម ONE 31 ដែលជាតារាសម្តែងជាប់កុងត្រា ៕

លោក Boy Pakorn 


លោក Nong Thana




នាង Vill Wannarot

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Boy pakorn Nong Thana Vill Wannarot