ព័ត៌មានកំសាន្ត ៖ ដោយយោងតាមពាក្យសម្តីរបស់ Fan Bingbing ផ្ទាល់ នាងធ្លាប់បាននិយាយតាំងពីដើមមកម្ល៉េសថា នាងមិនរៀបការជាមួយនិងអ្នកមានទេ ព្រោះនាងមានទ្រព្យសម្បត្តិគ្រប់គ្រាន់សមល្មមនឹងមានជិវិតដ៍ល្អប្រសើរមួយហើយ ។
ប៉ុន្តែកាលពីពេលថ្មីៗនេះបានលេចលឺដំណឹងតាមរយៈគេហទំព័រ asiaone បានឲ្យដឹងថា គូដណ្តឹងរបស់កំពូលតារាសម្តែងដ៏ល្បីល្បាញ ប្រចាំប្រទេសចិនគឺ Fan Bingbing ត្រូវបានគេដឹងថា លោក Li Chen គឺជាតារាសម្តែងម្នាក់ដែលមានទ្រព្យសម្បត្តិមហាសាល ។
តារាសម្តែងស្រីនាង Fan Bingbing ត្រូវបានគេដឹងថា នាងតែងតែជាប់ចំណាត់ថ្នាក់លេខ ១ របស់ទស្សនាវដ្តី Forbes ក្នុងនាមជាតារាសម្តែងស្រីចិន ដែលរកប្រាក់ចំណូលបានច្រើនជាងគេ ។
បើយើងងាកមកនិយាយអំពីគូដណ្តឹងរបស់នាង គឺលោក Li Chen វិញ គឺមិនសូវជាឈ្មោះល្បីជាងគូដណ្តឹងប៉ុន្មានទេ ប៉ុន្តែមួយរយៈពេលលោកត្រូវបានគេដឹងថា រកប្រាក់ចំណូលបានប្រមាណជា ៦០ ម៉ឺនដុល្លារឯណោះ ។
គួរបញ្ជាក់ឲ្យដឹងថា កាលពីឆ្នាំ ២០១៣ លោកក៏ធ្លាប់មានជាប់ឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់ទស្សនាវដ្តី Forbes ដែរ ជាពិសេសក្នុងឆ្នាំ ២០១៦ នេះដោយសារតែ រកប្រាក់ចំណូលបានរហូតដល់ទៅ ៤៤.៦ លានយន់នោះ ទើបបានជាប់ចំណាត់ថ្នាក់លេខ ១៩ ។ ថ្វីត្បិតតែរកប្រាក់ចំណូលប្រចាំឆ្នាំបានតិចជាងអនាគតភរិយាក្តី ប៉ុន្តែបើតាមព័ត៌មានបានឲ្យដឹងថា លោក Li Chen ដែលមានដើមកំណើតក្នុងក្រុមគ្រួសារជាកងទ័ពនោះ ក៏ជាអ្នកមានទ្រព្យជាប់ខ្លួនក៏មិនតិចដែរ អាចមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ១០០០ លានយន់ឯណោះ ៕
-ចុចអាន ៖ ការពិតចឹងសោះ!! ទើបគ្មាននារីណាម្នាក់អាចយកឈ្នះសម្រស់របស់ Fan Bingbing បាន
-ចុចអាន ៖ តារាល្បីលោក ឈិនឡុង និង Fan Bingbing ចេញមុខបកស្រាយអំពីរូបថត ដែលគេកំពុងភ័យស្លន់ស្លោទាំងនេះ
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ asiaone